ភ្នំពេញ៖ កឹម សុខា អតីតប្រធានគណបក្សប្រឆាំងនៅកម្ពុជាកំពុងឃ្លាតឆ្ងាយពី សម រង្ស៊ី អតីតដៃគូនយោបាយរបស់លោក។ គាត់ក៏ទុកចន្លោះរវាងខ្លួនគាត់និងគណបក្សនយោបាយថ្មីៗមួយចំនួនតូចដែលកំពុងប្រើឈ្មោះរបស់គាត់ដើម្បីព្យាយាមនិងទទួលបានការគាំទ្រមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។ នាយកខុទ្ទកាល័យលោក កឹម សុខា គឺលោក មុត ចន្ថា បានសរសេរក្នុងហ្វេសប៊ុកនៅសប្តាហ៍នេះទម្លាយអាថ៌កំបាំងរបស់ សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង។ មនុស្សជំនិតបំផុតរបស់ កឹម សុខា បានចេញប្រកាសចំនួន១២ចំណុចដែលស្មើនឹងដំណោះស្រាយការលែងលះផ្នែកនយោបាយរវាង កឹម សុខា និង សម រង្ស៉ី។
ដូចដែលបងប្អូនប្រជាពលរដ្ឋបានជ្រាបស្រាប់ហើយថា លោក កឹម សុខា គឺជាអតីតប្រធានគណបក្សសង្គ្រោះជាតិ។ គាត់ប្រឈមមុខនឹងការកាត់ទោសក្បត់ជាតិ ប៉ុន្តែត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ។ គាត់ត្រូវអាជ្ញាធរចាប់ខ្លួននៅផ្ទះរបស់ក្នុងរាជធានីភ្នំពេញ និងទទួលការចោទប្រកាន់ពីបទ “សមគំនិតជាមួយមហាអំណាចបរទេស”។ ការចោទប្រកាន់នេះទាក់ទងនឹងការអត្ថាធិប្បាយមួយដែលកាលពីក្នុងឆ្នាំ ២០១៣ កឹម សុខា បានប្រកាសថា សហរដ្ឋអាមេរិកជួយគាត់ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូររបបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កាលពីខែវិច្ឆិកាឆ្នាំមុន ការរឹតត្បិតនៅក្រៅឃុំរបស់គាត់ត្រូវបានបន្ធូរបន្ថយ។ គាត់ត្រូវបានហាមឃាត់គាត់មិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ ប៉ុន្តែអនុញ្ញាតឱ្យគាត់ធ្វើដំណើរដោយសេរីនៅក្នុងប្រទេស ទោះបីជាគាត់នៅតែមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅក្រៅប្រទេសក៏ដោយ។ អ្នកនយោបាយជាច្រើនរួមទាំង សម រង្ស៊ី ហាក់ដូចជាបានយកភាពទន់ភ្លន់របស់តុលាការជាសញ្ញាបង្ហាញថា លោក កឹម សុខា មានភាពយុត្តិធម៌ហើយ ឈ្មោះរបស់ កឹម សុខា គឺជាដើមទុនសម្រាប់អ្នកនយោបាយ។
ទោះបីជាយ៉ាងណា ការប្រើឈ្មោះ កឹម សុខា មិនអាចទៅរួចទេ! កាលពីខែកុម្ភៈឆ្នាំនេះ កឹម សុខា បានចេញសេចក្តីថ្លែងការណ៍តាមរយៈមេធាវីរបស់គាត់ដោយសុំឱ្យអតីតសហការីនយោបាយរបស់គាត់កុំប្រើឈ្មោះរបស់គាត់ ឬសមាគមនយោបាយពីមុនរបស់គាត់ ដើម្បីព្យាយាមនិងគាំទ្រគណបក្សថ្មីរបស់ពួកគេ។ នៅពេលនោះប្រធានវិទ្យាស្ថានកម្ពុជាដើម្បីប្រជាធិបតេយ្យ លោក ប៉ា ច័ន្ទរឿន ត្រូវបានគេដកស្រង់សម្តីដោយបាននិយាយថា សេចក្តីថ្លែងការណ៍របស់មេធាវីលោក កឹម សុខា មានភាពយុត្តិធម៌ និងមានបំណងការពារគាត់ដោយគាត់នៅតែស្ថិតក្រោមការហាមឃាត់ផ្នែកនយោបាយ។
អ្វីដែលនាំយើងមកកាន់ទំព័រហ្វេសប៊ុកនៅសប្តាហ៍នេះ គឺលោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា បានទម្លាយអាថ៌កំបាំងអំពី សម រង្ស៊ី។ លោកនិយាយថា អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួន គឺកំពុងឈរនៅពីក្រោយខ្នងយ៉ាងពិតប្រាកដនៃការបង្កើតគណបក្សថ្មី ដែលជាអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទើបបង្កើតថ្មី គឺ “គណបក្សបេះដូងជាតិ” ដែលត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពីខែមិថុនាកន្លងទៅ។ ផែនការនេះរៀបចំឡើងដើម្បីការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ ២០២២ និង ២០២៣ខាងមុខ។ មេដឹកនាំដែលបានចុះបញ្ជីបង្កើតគណបក្សនយោបាយថ្មីគឺ សៀម ភុក ដែលលោក មុត ចន្ថា ជឿជាក់ថាជាខ្សែញាក់ពិតប្រាកដអូសទាញដោយ អេង ឆៃអ៊ាង និង មូរ សុខហួរ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់ សម រង្ស៊ី ហើយបានប្រើហ្វេសប៊ុកនិងឈ្មោះរបស់ កឹម សុខា ដើម្បីបង្កើនការគាំទ្រ។
ថ្មីៗនេះ សម រង្ស៉ី បានបង្ហោះក្នុងហ្វេសបុកថា “សមរង្ស៊ីនិងកឹមសុខា គឺជាមនុស្សតែមួយ”។ លោក មុត ចន្ថា បាននិយាយថា វាស្តាប់ទៅ “ផ្អែមល្ហែមនិងមានអត្ថន័យ” ប៉ុន្តែ សម រង្ស៉ី គាត់និយាយផ្ទុយពីការពិតនិងបំភ័ន្ត។ លោកបាននិយាយថា ការកេងប្រវ័ញ្ចលើ កឹម សុខា និងធ្វើឱ្យជីវិតនយោបាយរបស់សម រង្ស៉ី កាន់តែលំបាក។ នៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ លោក មុត ចន្ថា និយាយថាអ្វីដែល សម រង្ស៊ី បានធ្វើនិងបន្តធ្វើគឺផ្ទុយនឹងគោលការណ៍របស់គណបក្សសង្គ្រោះជាតិ។ គាត់និយាយថា សម រង្ស៊ី ប្រមាថការលះបង់របស់ កឹម សុខា ដោយបានបន្ទាបបន្ថោកថា “កឹម សុខាជាប់គុកឥតប្រយោជន៍” ហើយថា សម រង្ស៊ី ត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពផ្ទាល់ខ្លួន។ មុត ចន្ថា បាននិយាយថា កឹម សុខា និង សម រង្ស៊ី មិនអាចជាមនុស្សតែមួយនោះទេ។
លោក ចន្ថា បានចោទប្រកាន់ សម រង្ស៊ី ចំពោះការប្រើពាក្យស្លោកថ្មីៗថា ថា កឹម សុខា និង សម រង្ស៊ីជាមនុស្សតែមួយ គឺជាចេតនាដាក់ កឹម សុខា ក្នុងឆាកនយោបាយ និងភ្ជាប់លោកជាមួយឧក្រិដ្ឋកម្មដទៃទៀតដែល សម រង្ស៊ី ត្រូវបានផ្តន្ទាទោស ដែលប្រធានរូបនេះគឺជាអ្នករៀបចំផែនការដើម្បីផ្តួលរំលំរដ្ឋាភិបាលកាលនៅឆ្នាំ ២០១៩។
សម រង្ស៊ី ត្រូវបានផ្តន្ទាទោសដោយកំបាំងមុខ កាលខែមីនាឆ្នាំនេះនិងត្រូវបានប្រកាសជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ។ មុត ចន្ថានិយាយថា វោហាសាស្ត្រដែលកំពុងបន្តរបស់ សម រង្ស៊ី គឺជ្រុលនិយម ហើយថា កឹម សុខា នៅតែប្រកាន់ជំហរថា គាត់នៅក្រៅឆាកនយោបាយ ហើយចង់ឱ្យអ្នកដទៃឈប់ប្រើឈ្មោះគាត់៕