ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Adhoc ICC-Preah Vihear ចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ

ព្រះវិហារ៖ ក្រុមអ្នកជំនាញការ Adhoc ICC-Preah Vihear ចំនួន៤រូប បានទស្សនកិច្ច ពិនិត្យ និងតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ។

ដំណើរទស្សនកិច្ចពេញមួយថ្ងៃ នៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៤នេះ ដឹកនាំដោយលោក ផេង សំអឿន អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ តំណាងអគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារជាច្រើនរូបទៀត។

ក្រោយពីបានពិនិត្យនៅលើទីតាំងមួយចំនួនរួចមក ក្រុមអ្នកជំនាញការ Adhoc ICC-Preah Vihear បានផ្តល់អនុសាសន៍ត្រឡប់មកវិញរួមមានការអភិរក្សប្រាសាទបន្ទាយពីរជាន់, ប្រាសាទក្រចាប់, ប្រាសាទក្រហម, ប្រាសាទប្រាំ, ពិនិត្យស្ថានភាពខ្នងទំនប់បុរាណ និងទីតាំងកំណាយបុរាណវិទ្យាលើខ្នងទំនប់ ខាងជើងភូមិកោះកេរ្តិ៍ ទីតាំងកំណាយបុរាណវិទ្យានៅចំណុចព្រះរាជវាំង ខាងលិចអណ្តូងព្រេង ដើម្បីរៀបចំផ្លូវវង់ទស្សនាថ្មី និងការរៀបចំចំណតរថយន្តសម្រាប់ភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋានប្រាសាទកោះកេរ។

ជាមួយគ្នានេះ ក្រុមអ្នកជំនាញការ Adhoc ICC-Preah Vihear បានបន្តទស្សនកិច្ច ពិនិត្យ និងតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ ផងដែរ។

បន្ទាប់ពីបានពិនិត្យនៅតាមទីតាំងជាក់ស្តែង ក្រុមអ្នកជំនាញការ Adhoc ICC Preah Vihear បានផ្តល់អនុសាសន៍រួមមាន ការអភិរក្សនៅចំណុចស្ពានហាលខាងលិចគោបុរៈទី៥, វឌ្ឍនភាពនៃការជួសជុលជណ្តើរខាងជើង ផែនការសិក្សារៀបចំប្រព័ន្ធបង្ហូរទឹកចេញពីគោបុរៈទី៥ និងវឌ្ឍនភាពការងារអភិរក្សរបស់ភាគីឥណ្ឌា, ពិនិត្យតួប្រាង្គដែលបានធ្វើកំណាយនៅគោបុរៈទី៤ ពិនិត្យកម្រាលក្តានៅប៉ើយតាឌី ដែលបានអនុវត្តតាមអនុសាសន៍គណកម្មាធិការ អាយស៉ីស៉ី ព្រះវិហារកន្លងទៅ និងពិនិត្យទៅលើផែនការគ្រប់គ្រងទេសចរណ៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ព្រមទាំងការរៀបចំសៀគ្វីទេសចរណ៍ ពីចំណុចប៉ើយតាឌី ចុះមកចំណតលើភ្នំ។

គួរឱ្យដឹងដែរថា ប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងបញ្ជីរបស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា។

រីឯប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅក្នុងកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងប្រទេសកាណាដា។ បច្ចុប្បន្នប្រាសាទព្រះវិហារស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ និងទទួលបានការយកចិត្តទុកដាក់គាំទ្រពីប្រទេសស្ថានិក ICC-Preah Vihear ទាំងជំនួយថវិកា និងបច្ចេកទេសលើការងារអភិរក្ស និងអភិវឌ្ឍក្នុងតំបន់ប្រាសាទព្រះវិហារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក