ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កងទ័ពអ៊ីស្រាអែលបើកប្រតិបត្តិការយោធាជុំវិញបរិវេណមន្ទីរពេទ្យធំបំផុតក្នុងតំបន់ហ្គាហ្សា

អន្តរជាតិ៖ កងទ័ពអ៊ីស្រាអែលនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានប្រកាសបើកប្រតិបត្តិការយោធាមួយជុំវិញមន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យដ៏ធំជាងគេបំផុតនៅក្នុងតំបន់ហ្គាហ្សា ក្នុងនោះមានសាក្សីផ្ទាល់រាប់រយនាក់បានរាយការណ៍ថាមានការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងសំខាន់ៗមួយចំនួន ដែលនៅកៀកនឹងទីតាំងមន្ទីរពេទ្យនេះតែម្តង។ យោធាអ៊ីស្រាអែលផ្ទាល់ពុំបានបដិសេធនូវហេតុការណ៍វាយប្រហារនេះឡើយ ដោយបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា "បច្ចុប្បន្ននេះទាហានអ៊ីស្រាអែល កំពុងធ្វើប្រតិបត្តិការជាក់លាក់មួយនៅក្នុងតំបន់នៃមន្ទីរពេទ្យ Shifa។ ប្រតិបត្តិការយោធានេះធ្វើឡើងដោយផ្អែកលើព័ត៌មានស៊ើបការណ៍របស់ខ្លួនឱ្យដឹងថា ទីតាំងមន្ទីរពេទ្យខាងលើនេះត្រូវបានប្រើប្រាស់ជាមូលដ្ឋាននៃប្រតិបត្តិការនៃក្រុមភេរវករហាម៉ាស"

សាក្សីដែលកំពុងជ្រកកោននៅក្នុងតំបន់ហ្គាហ្សាបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ពួកគេបានឃើញរថក្រោះព័ទ្ធជុំវិញទីតាំងមន្ទីរពេទ្យខាងលើ។ គួរបញ្ជាក់ថា កាលពីខែវិច្ឆិកាកន្លងទៅ ក្រុមកងកម្លាំងយោធាអ៊ីស្រាអែលក៏បានធ្វើប្រតិបត្តិការជុំវិញតំបន់មន្ទីរពេទ្យនេះម្តងរួចមកហើយ ដែលកាលណោះបានបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិចំពោះសកម្មភាពខាងលើនេះ។ 

យោងតាមប្រភពព័ត៌មានពីក្រសួងសុខាភិបាលតំបន់ហ្គាហ្សាបានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលភៀសខ្លួនដោយសង្រ្គាមបានស្វែងរកទីជម្រកនៅក្នុងបរិវេណមន្ទីរពេទ្យនេះ ខណៈអ៊ីស្រាអែល​បាន​ចោទប្រកាន់​ក្រុម​ហាម៉ាស​ម្តង​ហើយ​ម្តង​ទៀតថាបានប្រើប្រាស់ទីតាំងមន្ទីរពេទ្យ និងមណ្ឌលវេជ្ជសាស្រ្តនានាសម្រាប់ជ្រកកោន និងជាមូលដ្ឋានដំណើរការប្រតិបត្តិការរបស់ខ្លួន។ 

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល Hamas នៅប្រចាំទីក្រុង Gaza បានថ្កោលទោសប្រតិបត្តិការយោធានេះ ដោយនិយាយថា៖ "ការវាយលុកលើអគារវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Al-Shifa ដោយប្រើប្រាស់រថក្រោះ,យន្តហោះគ្មានមនុស្សបើក និងអាវុធនានា ព្រមទាំងការបាញ់ប្រហារនៅខាងក្នុងមន្ទីរពេទ្យនេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម"។ កងទ័ពអ៊ីស្រាអែលក៏ធ្លាប់បាន​ធ្វើ​ប្រតិបត្តិការ​ជា​ច្រើន​លើទីតាំងបម្រើឱ្យការសង្គ្រោះ និងសុខាភិបាលក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលាកន្លងទៅ។ 

ផ្អែកតាមទិន្នន័យពី UN ឱ្យដឹងថា ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង ទីតាំងមូលដ្ឋាននៃវិស័យសុខាភិបាលប្រមាណជា ១៥៥កន្លែងបានរងការខូចខាតនៅទូទាំងតំបន់ហ្គាហ្សា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក