វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ភាពយន្តគំនូរជីវចល Kung Fu Panda 4 បន្តក្ដាប់តំណែងកំពូលតារាង Box Office

កម្សាន្ត៖ ខ្សែភាពយន្តបែបគំនូរជីវចល Kung Fu Panda 4 ដែលជាខ្សែស្រឡាយភាពយន្តផលិតភាគដំបូងតាំងពីឆ្នាំ២០០៨មកនោះ បាននឹងកំពុងបន្តឈរនៅលើកំពូលតារាងនៃការលក់សំបុត្រ (Box Office) នៃទ្វីបអាមេរិកខាងជើងសម្រាប់សប្តាហ៍ទី២នេះ។ ភាពយន្តគំនរជីវចលដែលជាស្នាដៃរួមគ្នារវាង The Universal និង Dreamwork បានបន្តរកចំណូលពីអាមេរិកខាងជើងជាង ៣០លានដុល្លារបន្តទៀត ដែលធ្វើឱ្យភាពយន្តនេះរកចំណូលសរុបបានប្រមាណ ១៧៦,៥លានដុល្លារអាមេរិកហើយនៅជុំវិញពិភពលោក។ 

គួរបញ្ជាក់ថា ខ្សែភាពយន្ត Kung Fu Panda ដែលនិយាយពីតួអង្គខ្លាឃ្មុំផេនដាឈ្មោះ Po (បញ្ចូលសំឡេងដោយតារាសម្ដែងបែបកំប្លែង Jack Black) បានបន្តមកដល់ភាគទី៤របស់ខ្លួន ហើយបើសរុបជាប្រាក់ចំណូលនៃភាពយន្តទាំង ៤ភាគរបស់ខ្លួន ភាពយន្តនេះកើបលុយសរុបប្រមាណជា ១,៩ពាន់លានដុល្លារអាមេរិក។ តួលេខចំណូល ១៧៦,៥លានដុល្លារនេះមានចំណែកពីប្រាក់ចំណូលក្នុងស្រុក (ទ្វីបអាមេរិកខាងជើង) ប្រហែល ១០៧,៧លានដុល្លារ ខណៈប្រាក់ចំណូលពីរោងកុនអន្តរជាតិនៅទូទាំងពិភពលោកមានប្រមាណ ៦៨,៧លានដុល្លារអាមេរិក។ 

កាលពីចុងសប្តាហ៍មុន ខ្សែភាពយន្តបែបវិទ្យាសាស្រ្តប្រឌិត Dune : Part Two ក៏តាមយ៉ាងកៀកកិតពីក្រោយ Kung Fu Panda 4 ផងដែរ ដោយរកប្រាក់ចំណូលប្រមាណជា ២៩លានដុល្លារបន្ថែមទៀតសម្រាប់ការចាក់បញ្ចាំងក្នុងសប្តាហ៍ទី៣ របស់ខ្លួន ជាមួយប្រាក់ចំណូលសរុបនៅទូទាំងពិភពលោកកើនដល់ប្រមាណជា ៥០០លានដុល្លារអាមេរិក។ ក្រៅពីភាពយន្តធំៗទាំងពីរ នៅចុងសប្តាហ៍កន្លងទៅ គេក៏ឃើញមានខ្សែភាពយន្តមួយចំនួនចូលមកក្នុងទីផ្សារភាពយន្ត Box Office ផងដែរ រួមមានដូចជាភាពយន្តបែបផ្សងព្រេង Arthur the King និងភាពយន្តបែបរន្ធត់ Imaginary ដែលរកចំណូលបានជាង ២១លានដុល្លារសម្រាប់សប្តាហ៍ដំបូងនៃការចាក់បញ្ចាំងរបស់ខ្លួន។

គួរបញ្ជាក់ថា ខ្សែភាពយន្តធំៗល្បីៗទាំងពីរចំណងជើងខាងលើ ក៏កំពុងមានចាក់បញ្ចាំងនៅតាមរោងកុនទំនើបៗទូទាំងប្រទេសកម្ពុជាផងដែរ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក