ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរថាស្ត្រីម្នាក់ដែលលេបថ្នាំសម្លាប់ខ្លួននៅព្រះវិហារគឺដោយសារជម្លោះក្នុងគ្រួសារមិនមែនបញ្ហាជម្លោះដីធ្លីនោះទេ

ព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារបានបដិសេធចំពោះព័ត៌មានដែលផ្សាយថាកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ មានស្ត្រីម្នាក់ឈ្មោះ ហែម ឡី បានលេបថ្នាំសម្លាប់ខ្លួនបន្ទាប់ខឹងអាជ្ញាធរដុតផ្ទះ និងយកដីធ្លី ដែលកើតឡើងកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងស្រុកគូលែន។

អាជ្ញាធរខេត្តព្រះវិហារ បានបកស្រាយថា ការស្លាប់របស់អ្នកស្រី ហែម ឡី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ គឺកើតចេញពីវិបត្តិក្នុងគ្រួសារដោយសារមានទំនាស់ប្រតាយប្រតាប់គ្នា ដែលជាហេតុធ្វើឱ្យស្ត្រី ហែម ឡី ផឹកស្រាស្រវឹង ហើយឈានដល់ផឹកថ្នាំសម្លាប់ស្មៅ រហូតដល់បាត់បង់ជីវិត បើទោះបីមានការសង្គ្រោះពីមន្ទីរពេទ្យខេត្តសៀមរាបក្តី។

អាជ្ញាធរក៏បានបំភ្លឺទៀតថា គ្រួសាររបស់សព ពុំមាននរណាម្នាក់រត់ចូលព្រៃគេចពីការចាប់ខ្លួនរបស់សមត្ថកិច្ចនោះឡើយ។ ការអះអាងរបស់អាជ្ញាធរខេត្តព្រះវិហារបន្ទាប់ពីអាជ្ញាធរបានចុះទៅសាកសួរដោយផ្ទាល់ជាមួយក្រុមគ្រួសារសពដែលស្ថិតនៅក្នុងភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។

គូសបញ្ជាក់ថា ពលរដ្ឋជិត៣០នាក់ត្រូវបានតុលាការចោទប្រកាន់ពីបទកាន់កាប់ និងឈូសឆាយដីព្រៃ និងបានឃុំខ្លួននៅពន្ធនាគារ។ ការចាប់ខ្លួនពលរដ្ឋ ក្រោយពីការប៉ះទង្គិចជាមួយអាជ្ញាធរកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការចុះបង្រ្កាបបទល្មើសពលរដ្ឋទៅកាន់កាប់ដីរដ្ឋដែលចុះបញ្ជីរួចនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនសិលាដាម៉ិច៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក