ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនលើជនត្រូវចោទក្នុងករណីគ្រឿងញៀនជាង ៦គីឡូក្រាម និងករណីសម្អាតប្រាក់

រាជធានីភ្នំពេញ៖ តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងចាត់ការសំណុំរឿងព្រហ្មទណ្ឌ លេខ ១៧៤២ ចុះថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ទាក់ទិននឹងករណីគ្រឿងញៀន និងសារធាតុញៀន ប្រភេទ អឹម.ឌី.អឹម.អេ (MDMA) ទម្ងន់ ២៣៣៦,៥២ក្រាម ប្រភេទកេតាមីន(KETAMINE) ទម្ងន់ ៧២៤,៩០ក្រាម ប្រភេទមេតំហ្វេតាមីន (METAMFETAMINE) ទម្ងន់ ១៦៤៨ក្រាម ប្រភេទរុក្ខជាតិក្រៀមទម្ងន់ ១០៨,០៩ក្រាម និងសារធាតុមិន ច្បាស់លាស់ទម្ងន់ ៩២៥,០២ក្រាម និងករណីសម្អាតប្រាក់។

នៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ ជនត្រូវចោទមានខ្លួនសរុបចំនួន ៥នាក់គឺ៖

១.ឈ្មោះ TEOH KIN HONG (ZHANG JING KANG) ភេទប្រុស អាយុ២៧ឆ្នាំ

២. ឈ្មោះ YANG MINGLIANG ភេទ ប្រុស អាយុ៣៩ឆ្នាំ

៣. ឈ្មោះ JIANG WEI ភេទប្រុស អាយុ៣៧ឆ្នាំ

៤. ឈ្មោះ ZHANG YONGLIN ភេទ ប្រុស អាយុ ៣០ឆ្នាំ

និង ៥. ឈ្មោះ SUN FENG ភេទស្រី អាយុ ៣៦ឆ្នាំ ព្រមទាំងជនត្រូវចោទចំនួន ១នាក់ទៀតកំពុងគេចខ្លួន។ 

ជនត្រូវចោទទាំង ៥រូបត្រូវបានតុលាការចោទប្រកាន់ពីបទរក្សាទុក, ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន, ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, សម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទសម្អាតប្រាក់ ប្រព្រឹត្ត នៅទីតាំងខារ៉ាអូខេឈ្មោះ CITY OF STARRY SKY សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃបើកដំណើរការអាជីវកម្ម រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ មាត្រា៤២ មាត្រា៤៤ និងមាត្រា៧១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញក៏បានជូនដំណឹងថា បន្ទាប់ពីបានសួរចម្លើយលើជនត្រូវចោទ និងពិនិត្យភស្តុតាងក្នុងសំណំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទចំនួន ៥ នាក់ ដូចបានបញ្ជាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក