រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

រយៈពេលបីថ្ងៃនៃបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ទទួលបានទេសចរសរុបប្រមាណ៥៥ម៉ឺននាក់

សៀមរាប៖ យោងតាមការផ្សាយក្នុងបណ្តាញសង្គមតេលេក្រាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៥៥៣ ៧៩៤ នាក់។

សម្តេចធិបតីទទួលបានរបាយការណ៍ស្ថិតិពីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងបុណ្យទន្លេលើកទី៨ ក្នុងខេត្តសៀមរាបនេះ ទទួលបានទេសចរជាតិ ប្រមាណ ៥២០ ០០០ នាក់ ក្នុងនោះ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ២៨១ ០០០ នាក់ និង ទេសចរបរទេស ប្រមាណ ៣៣ ៧៧០ នាក់។

របាយណ៍បានបង្ហាញពីស្ថិតិអ្នកទេសចរចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅថ្ងៃទី១ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ១៦០ ២៧២ នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ១៥០ ០០០ នាក់ ក្នុងនោះ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៦៥ ០០០ នាក់ និងទេសចរបរទេស ប្រមាណ ១១ ២៧២ នាក់។

ក្នុងថ្ងៃទី២ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ២៩៦ ២៧៩ នាក់ ក្នុងនោះ

ទេសចរជាតិ ប្រមាណ ២៨៥ ០០០ នាក់ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ១៥៨ ០០០ នាក់ និងទេសចរបរទេស ប្រមាណ ១១ ២៥៥ នាក់។

រីឯក្នុងថ្ងៃទី៣ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៩៦ ២៤៣ នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ៨៥០០០ នាក់ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៥៨ ០០០ នាក់ ព្រមទាំងមានទេសចរបរទេស ប្រមាណ ១១ ២៤៣ នាក់។

គួរឱ្យដឹងដែរថា នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព បើកពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ”។

គោលបំណងនៃពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍទេសចរណ៍សហគមន៍។

បុណ្យទន្លេមានតួនាទីយ៉ាសំខាន់ ដើម្បីបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ឱ្យកាន់តែសំបូរបែប ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក