ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្នងការរងខេត្តកំពង់ចាម សុំទោសជាសាធារណៈចំពោះកំហុសដែលពាក់ស្បែកជើងចូលព្រះវិហារ

កំពង់ចាម៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោក ជា ធារិទ្ធ បានសុំទោសជាសាធារណៈចំពោះកំហុសរបស់ខ្លួនដែលចូលក្នុងព្រះវិហារមួយកន្លែងដោយមិនដោះស្បែកជើង ដែលធ្វើឱ្យប៉ះពាល់ទំនៀមទម្លាប់ព្រះពុទ្ធសាសនាជាទីគោរពសក្ការៈ។

លោក ជា ធារិទ្ធ បានមកដល់ព្រះវិហារ និងបានសំពះសូមខមាទោសជាសារធាណៈចំពោះព្រះសង្ឃគ្រប់អង្គ ថ្នាក់ដឹកនាំគ្រប់លំបាប់ថ្នាក់ និងសាធារណជនទាំងអស់ ចំពោះកំហុសឆ្គងដែលបានប្រព្រឹត្តខុសសីលធម៌ដោយប្រញ៉ាប់ប្រញាល់ និងភ្លេចខ្លួនក្នុងអំឡុងចុះត្រួតពិនិត្យសម្រាប់ត្រៀមរៀបចំពិធីបុណ្យឆ្លងសមិទ្ធផលនានារបស់វត្តកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

ការសុំទោសរបស់លោក ជា ធារិទ្ធ ធ្វើឡើងក្រោយមានការប្រតិកម្មពីសាធារណជន ជាពិសេសពីប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។

លោក ជា ធារិទ្ធ បានសន្យាថា នឹងមិនឱ្យកើតមានកំហុសឆ្គងនេះបន្ដទៀតឡើយ ហើយនឹងប្រតិបត្តិទៅតាមធម៌វិន័យគន្លងព្រះពុទ្ធសាសនាឱ្យបានល្អ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក