លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង | លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា |

អយ្យការអមសាលាដំបូងរាជធានីចោទប្រកាន់ជនជាតិចិនបីនាក់ និងម៉ាឡេស៊ីម្នាក់ ពីករណីគ្រឿងញៀនទម្ងន់៦គីឡូក្រាម និងបទសម្អាតប្រាក់

រាជធានីភ្នំពេញ៖ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសពីការសម្រេចចោទប្រកាន់ទៅលើជនល្មើសជាជនជាតិចិនចំនួន ០៣នាក់ និងជនជាតិម៉ាឡេស៊ីចំនួន ០១នាក់ ពាក់ព័ន្ធនឹងករណីបង្ក្រាបគ្រឿងញៀនបានជាង ០៦គីឡូក្រាម ក៏ដូចជាពាក់ព័ន្ធនឹងករណីសម្អាតប្រាក់ផងដែរ។ បើតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៧ ខែមីនានេះ អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមីនាកន្លងទៅ មន្រ្តីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀន នៅចំណុចទីតាំងខារ៉ាអូខេ City of Starry Sky ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន០៣នាក់ និងជនជាតិម៉ាឡេស៊ី ចំនួន០១នាក់ រកឃើញសារធាតុញៀន ប្រភេទមេតំហ្វេតាមីន មានទម្ងន់ ១.៦៤៨ក្រាម ប្រភេទ DMA មានទម្ងន់ ២.៣៣៦,៥២ក្រាម ប្រភេទកេតាមីន មានទម្ងន់ ៧២៤,៩០ក្រាម កញ្ជាក្រៀម មានទម្ងន់ ១០៨,០៩ក្រាម និងសារធាតុមិនច្បាស់ទម្ងន់ ៩២៥,០២ក្រាម ព្រមទាំងភស្តុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់។

ដោយឡែក បើតាមប្រភពពីមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ជនសង្ស័យទាំងបួននាក់នោះរួមមាន៖ ១. ឈ្មោះ TEOH KIN HONG (ZHANG JING KANG) ភេទប្រុស ជនជាតិម៉ាឡេស៊ី ថ្ងៃខែឆ្នាំកំណើត ១៩៩៧ ជាអ្នកគិតលុយ ២. ឈ្មោះ YANG MING LIANG ភេទប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ១៩៨៥ (ជួញដូរ) ៣. ឈ្មោះ JIANG WEI ភេទប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ១៩៨៧ (ជួញដូរ) និង៤. ឈ្មោះ ZHANG YONG LIN ភេទប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ១៩៩៤ ជា DJ ។  

ក្រោយបញ្ចប់ប្រតិបត្តិការនេះសមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើ មកកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យជនជាតិចិន ចំនួន០៣នាក់ និងជនជាតិម៉ាឡេស៊ី ចំនួន០១នាក់ និងបក្ខពួក ពីបទជួញដូរ រក្សាទុក ចាត់ចែង និងសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៤០ មាត្រា៤២ និងមាត្រា៤៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទសម្អាតប្រាក់ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៧១ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក