ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Coventry City ឡើងមកវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ FA Cup ជាលើកដំបូងរាប់តាំងពីឆ្នាំ១៩៨៧

អង់គ្លេស៖ ក្លិបបាល់ទាត់ Coventry City បានសាងភាពភ្ញាក់ផ្អើលមិនគួរឱ្យជឿក្នុងការប្រកួតទល់នឹង Wolverhampton កាលពីយប់មិញ ជាមួយគ្រាប់បាល់បញ្ចូលទី២ គ្រាប់នៅម៉ោងបន្ថែម និងទម្លាក់ Wolves ក្នុងលទ្ធផលសរុប ៣-២។ ជ័យជម្នះនេះមានន័យថា Coventry City នឹងបន្តឡើងទៅកាន់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ​ FA Cup ជាលើកដំបូងបង្អស់រាប់ចាប់តាំងពីឆ្នាំ១៩៨៧ ដែលកាលណោះ Coventry City គឺជាជើងឯកនៃពានរង្វាន់់បាល់ទាត់ចំណាស់ជាងគេបំផុតលើពិភពលោកមួយនេះ។

ការប្រកួតនៅកីឡដ្ឋាន Molineux នេះចាប់ផ្តើមមានគ្រាប់បាល់ដំបូងបង្អស់ពីសំណាក់ខ្សែប្រយុទ្ធ Ellis Simms របស់ក្រុមភ្ញៀវ Coventry City ដែលធ្វើបាននៅនាទីទី៥៣ ខណៈ ៧នាទីមុនចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Wolves ក៏បានតាមស្មើដោយគ្រាប់បាល់របស់ Rayan Ait-Nouri មុនបន្ថែមគ្រាប់នាំមុខនៅនាទី៨៨ ដោយកីឡាករ Hugo Bueno។ គ្រប់យ៉ាងស្ទើរតែចប់សព្វគ្រប់ទៅហើយសម្រាប់ Coventry ប៉ុន្តែយ៉ាងណាមិញ Ellis Simm ដែលជាអ្នករកបានគ្រាប់ដំបូង នៅតែជាអ្នកបង្កើតបដិហារសម្រាប់ក្រុមដដែល ពោលគឺបានស៊ុតបញ្ចូលទីនៅនាទី៩០+៧ តាមស្មើ ហើយកីឡាករសញ្ជាតិអាមេរិក Haji Wright បានក្លាយជាវីរបុរសនៃក្រុមលីគទី២ មួយនេះជាមួយគ្រាប់បាល់ជ័យជម្នះនៅនាទីទី៩០+១០ និងជួយក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ FA Cup ក្រោយខកខានឡើងមកវគ្គនេះជិត ៤ទស្សវត្ស។

យប់មិញនេះដែរ ក្រុមមេឃខៀវ Manchester City ក៏បានកក់កៅអីឡើងមកវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ FA Cup រួចរាល់ដូចគ្នា ជាមួយជ័យជម្នះ ២-០ ទល់នឹងក្រុមលីគកំពូលសារិកាព្រៃ Newcastle United។ ដោយឡែក ការប្រកួតដើម្បីស្វែងរកក្រុមឈានទៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនៅតែបន្តនារាត្រីនេះដោយ Chelsea នឹងត្រូវស្វាគមន៍ក្រុមភ្ញៀវ Leicester City នៅវេលាម៉ោង ៧ៈ៤៥នាទីយប់ ខណៈ Manchester United ជួបជាមួយ Liverpool នៅម៉ោង ១០និង៣០នាទីយប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក