ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

UPDATE៖ ហេតុការណ៍ភ្លើងឆេះព្រៃនៅភ្នំបូកគោបានរលត់វិញទាំងស្រុងហើយនៅព្រឹកថ្ងៃអាទិត្យនេះ

ខេត្តកំពត៖ បើតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកំពតឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមីនានេះថា ហេតុការណ៍ភ្លើងឆេះព្រៃក្នុងឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) បានរលត់ទៅវិញទាំងស្រុងហើយ។ បើតាមប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ផលប៉ះពាល់បណ្ដាលមកពីហេតុការណ៍អគ្គិភ័យនេះបានបង្កឱ្យមានការខូចខាតដំណាំ និងព្រៃឈើប្រហែល ៤០ហិចតា ក៏ប៉ុន្តែមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋឡើយ។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញនេះ មានហេតុការណ៍ភ្លើងឆេះព្រៃមួយបានកើតឡើងនៅជួរជើងភ្នំបូកគោ ដែលប្រភពពីសមត្ថកិច្ចអះអាងថាហេតុការណ៍ភ្លើងឆេះនេះបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំងពេក។ មិនត្រឹមតែប៉ុណ្ណោះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពតក៏បានប្រកាសពីការត្រៀមជួយប្រជាពលរដ្ឋនៅគ្រប់ស្ថានការណ៍ផងដែរ រហូតដល់ភ្លើងរលត់ទាំងស្រុងវិញនៅព្រឹកនេះ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក