ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

សៀមរាបប្រែពីកន្លែងដែលឮតែកាំភ្លើងយន្ត មកជាសំឡេងសប្បាយនៃភ្ញៀវទេសចរ

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកអំពីប្រវត្តិនៃសង្គ្រាមរបស់កម្ពុជាជាពិសេសទាក់ទងជាមួយនឹងទឹកដីខេត្តសៀមរាប ដែលបានប្លែកៗពីទីកន្លែងដែលឮសូរតែសំឡេងកាំភ្លើងយន្តមកជាកន្លែងដែលឮសំឡេងសប្បាយរីករាយនៃភ្ញៀវទេសចរណ៍។

ថ្លែងក្នុងពិធីបើកបុណ្យទន្លេលើកទី៨ ក្នុងខេត្តសៀមរាបនាយប់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី បានរំលឹកពេលដែលសម្ដេចបានជួបពិភាក្សាការងារជាមួយនឹងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនថូនី អាល់បានីស៊ី ដែលបានមកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៨៤។ លោកអេនថូនី អាល់បានីស៊ី បានលើកឡើងថាក្នុងពេលដែលលោកមកទស្សនាកម្ពុជាអំឡុងពេលនោះគឺពុំមានភ្ញៀវទេសចរណ៍នោះទេ ហើយសំឡេងដែលឮសូរនៅពេលនោះគឺជាសំឡេងកាំភ្លើងយន្តតែមួយគត់។

សម្ដេចបានលើកឡើងថានៅពេលនេះសៀមរាបគឺឮសូរតែសំឡេងសប្បាយរីករាយនូវភ្ញៀវទេសចរណ៍ប៉ុណ្ណោះ ហើយភាពសប្បាយរីករាយនេះគឺមកពីផ្លែផ្កានៃសន្តិភាពរបស់ប្រទេសកម្ពុជាដែលទទួលបាន។

គួរដឹងដែរថាកម្ពុជាអនុវត្តគោលនយោបាយឈ្នះឈ្នះបានសម្រេចជោគជ័យនៅចុងខែធ្នូ ឆ្នាំ១៩៩៨ ដែលនាំឲ្យកម្ពុជាទទួលបានសន្តិភាពពេញលេញបន្ទាប់ពីឆ្លងកាត់សង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ផ្លែផ្កានៃសន្តិភាពទាំងនេះហើយទើបបានបើកឲ្យកម្ពុជា ទទួលបាននូវការវិនិយោគពីបរទេស ទេសចរណ៍ និងមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក