ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុន Meta ឈ្នះក្ដីក្នុងបណ្ដឹងឧទ្ធរណ៍ជុំវិញសិទ្ធិប្រើប្រាស់ឈ្មោះនៅក្នុងប្រទេសប្រេស៊ីល

ប្រេស៊ីល៖ ក្រុមហ៊៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក (Facebook) បានឈ្នះបណ្តឹងឧទ្ធរណ៍ ដែលលុបចោលសេចក្តីសម្រេចមុនរបស់តុលាការដែលបានហាមឃាត់មិនឱ្យក្រុមហ៊ុនខ្លួនប្រើប្រាស់ឈ្មោះ Meta (មេតា) នៅក្នុងប្រទេសប្រេស៊ីល ដោយសារបញ្ហាមានការភ័ន្តច្រឡំទៅនឹងឈ្មោះក្រុមហ៊ុនមួយផ្សេងទៀតនៅក្នុងប្រទេសប្រេស៊ីល។ 

គួររំឮកថា ក្រុមហ៊ុនរបស់មហាសេដ្ឋីអាមេរិក Mark Zuckerberg កាលពីចុងខែកុម្ភៈកន្លងទៅ ត្រូវបានតុលាការបញ្ជាឱ្យបញ្ឈប់ការប្រើប្រាស់ឈ្មោះរបស់ខ្លួននៅក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីមានក្រុមហ៊ុនផ្តល់សេវាកុំព្យូទ័រមួយនៅក្នុងប្រទេសបានឈ្នះក្តីក្នុងសំណុំរឿងនេះ ដោយអះអាងថាខ្លួនមានកម្មសិទ្ធិស្របច្បាប់លើឈ្មោះនេះរួចហើយ ដែលនាំឱ្យមានការច្របូកច្របល់ផ្នែកផ្លូវច្បាប់មួយកើតឡើងលើក្រុមហ៊ុនបណ្ដាញសង្គមយក្សរបស់ពិភពលោកមួយនេះ។ 

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមការងាររបស់ Meta នៅក្នុងប្រទេសប្រេស៊ីលបញ្ជាក់ថា ខ្លួនគឺជាម្ចាស់សិទ្ធិស្របច្បាប់សម្រាប់ឈ្មោះក្រុមហ៊ុននេះនៅក្នុងប្រទេសប្រេស៊ីល ខណៈក្រុមហ៊ុនសេវាកម្មកុំព្យូទ័រដែលបានឈ្នះក្ដីកាលពីដំបូងនោះនៅតែមានសិទ្ធិក្នុងការប្តឹងជំទាស់នឹងសេចក្ដីសម្រេចនេះបានដូចគ្នា។

សូមបញ្ជាក់ថា ក្រុមហ៊ុន Meta ដែលមានមូលដ្ឋានធំនៅសហរដ្ឋអាមេរិកដែលកន្លងមកគេស្គាល់ឈ្មោះថាជាក្រុមហ៊ុន Facebook បានប្រកាសប្តូរឈ្មោះរបស់ខ្លួននៅឆ្នាំ២០២១ ដែលក្រុមហ៊៊ុនបានប្រកាសថាជាការកសាងម៉ាកពាណិជ្ជនាមរបស់ខ្លួនឡើងវិញ ដោយផ្តោតលើការកសាង "metaverse" ដែលជាបរិយាកាសនិម្មិតរួមគ្នាមួយរបស់ពិភពលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក