ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តុលាការហុងកុងកាត់ទោសមនុស្ស ១២នាក់ឱ្យជាប់ពន្ធនាគារពី ៤ឆ្នាំដល់៧ឆ្នាំ ពាក់ព័ន្ធករណីបាតុកម្មកាលពីឆ្នាំ២០១៩

ចិន-ហុងកុង៖ នៅថ្ងៃសៅរ៍ ទី១៦ ខែមីនានេះ តុលាការហុងកុងបានប្រកាសកាត់ទោសមនុស្សចំនួន ១២នាក់ឱ្យជាប់ពន្ធនាគារម្នាក់ៗពី ៤ឆ្នាំដល់ ៧ឆ្នាំនៅក្នុងសំណុំរឿងកុបកម្មដ៏កក្រើកមួយដែលបានប៉ះពាល់ដល់អគារសភារបស់ទីក្រុងហុងកុង នាអំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំ២០១៩។ 

សូមរំឮកឡើងវិញថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ក្រុមអ្នកតវ៉ាបាននាំគ្នាសម្រុកចូលទៅកាន់អគារនៃស្ថាប័ននីតិប្បញ្ញត្តិរបស់ហុងកុង ដោយបានវាយកម្ទេច និងប៉ះពាល់ដល់សម្ភារៈមួយចំនួននៅខាងក្នុងអគារ ខណៈដែលប្រជាជនហុងកុងបាននាំគ្នាខឹងសម្បារ និងផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះស្ថាប័នសភាចំពោះច្បាប់បត្យាប័ន ដែលបើកផ្លូវឱ្យរដ្ឋាភិបាលចិនអាចនាំយកអ្នកទោសទៅកាត់ក្ដីនៅទឹកដីរបស់ខ្លួនបាន។ 

ក្នុងការកាត់ទោសរបស់តុលាការនេះ គេសង្កេតឃើញសកម្មជននយោបាយចំនួនពីររូបរួមមាន លោក Ventus Lau ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៥៤ខែនិង ២០ថ្ងៃ ខណៈលោក Owen Chow ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ  ៦១ខែ និង១៥ថ្ងៃ។ ចៅក្រមដែលជាអ្នកសម្រេចសេចក្ដីបានពណ៌នាឧបទ្ទវហេតុនេះថាជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់នីតិរដ្ឋរបស់ហុងកុង។ ចៅក្រមក៏បានបញ្ជាក់ដែរថា ក្រុមបាតុករ​​បាននាំគ្នាកម្ទេចរបាំងដែក និងសម្រុកចូលទៅក្នុងអគារសភាដោយគប់ស៊ុតនៅពាសពេញបរិវេណអគារ ព្រមទាំងការបាញ់ថ្នាំពណ៌ជាពាក្យស្លោកនយោបាយលើជញ្ជាំងអគារ និងថែមទាំងបានជះថ្នាំពណ៌នៅលើនិមិត្តសញ្ញានៃរដ្ឋាភិបាលបន្ថែមទៀត។ 

គួរបញ្ជាក់ថា ហេតុការណ៍បាតុកម្មដ៏កក្រើកកាលពីឆ្នាំ២០១៩ បានបង្កឱ្យមានការឃាត់ខ្លួនមនុស្សប្រមាណ ១០,២០០នាក់ ដែលក្នុងនោះមានមនុស្សចំនួន ២,៩៣៧នាក់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋនានាដូចជា បទកុបកម្ម ការប្រមូលផ្តុំគ្នាដោយខុសច្បាប់ និងការបង្កឱ្យមានការខូចខាតខាងព្រហ្មទណ្ឌជាដើម​​។ ក្នុងនោះផងដែរ បើតាមប្រភពពីសារព័ត៌មានអនឡាញមួយដែលមានជំនាញខាងព័ត៌មានផ្លូវច្បាប់បានបញ្ជាក់ថា មនុស្សចំនួន ៨៧០នាក់ ត្រូវបានតុលាការហុងកុងចោទប្រកាន់ពាក់ព័ន្ធនឹងករណីកុបកម្ម៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក