ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្សីបានចាប់ផ្តើម ដោយមានបេក្ខភាពចំនួន ៤រូបលើសន្លឹកឆ្នោត

អន្តរជាតិ៖​ រុស្សីបានចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មីហើយនៅថ្ងៃសុក្រ ទី១៥ ខែមីនានេះ ខណៈការបោះឆ្នោតនេះធ្វើឡើងរយៈពេល ៣ថ្ងៃ ពោលគឺនឹងបញ្ចប់នៅថ្ងៃអាទិត្យ ទី១៧ខាងមុខ។ ការបោះឆ្នោតនេះត្រូវបានគេដឹងមុនរួចហើយថា បេក្ខភាពប្រធានាធិបតីថ្មីរបស់រុស្សីគឺពុំមានអ្នកណាផ្សេងទៀតឡើយ ក្រៅតែពីលោក វ្ល៉ាឌីមៀ ពូទីន ដែលនឹងបន្តជាមេដឹកនាំកំពូលរបស់រុស្សីបានដល់ឆ្នាំ២០៣០។ 

មែនទែនទៅ ក្នុងការបោះឆ្នោតនេះក៏មានបេក្ខភាពប្រជែងតំណែងប្រធានាធិបតីចំនួន ៣រូបផ្សេងទៀតផងដែរមានដូចជា លោក Nikolai Kharitonov មានវ័យ ៧៥ឆ្នាំ ជាសមាជិកបក្សកុម្មុយនីស្តរុស្សី, លោក Leonid Slutsky មានវ័យ៥៦ឆ្នាំ គឺជាប្រធានគណបក្សស្តាំនិយមសេរីប្រជាធិបតេយ្យរុស្ស៊ី (LDPR) និងលោក Vladislav Davankov មានវ័យ ៤០ឆ្នាំ បេក្ខភាពមកពីគណបក្សប្រជាជនថ្មី (New People Party) ដែលជាបេក្ខភាពមានវ័យក្មេងជាងគេបង្អស់។ 

វិមានក្រឹមឡាំងនៃរដ្ឋាភិបាលរុស្សីថ្លែងថា លោក  វ្ល៉ាឌីមៀ ពូទីន នឹងឈ្នះការបោះឆ្នោតនេះ ដោយស្នាដៃរបស់លោកក្នុងការជួយជ្រោមជ្រែង និងសង្គ្រោះរុស្សីពីភាពវឹកវរក្រោយការដួលរលំសហសូវៀត និងការប្រឈមមុខយ៉ាងអង់អាចទល់នឹងប្រទេសលោកខាងលិច។ គួរឱ្យដឹងថា បេក្ខភាពប្រឆាំងដ៏ល្បីល្បាញ លោក Alexei Navalny ត្រូវបានគេប្រកាសពីមរណភាពរបស់លោកគួរឱ្យតក់ស្លុតកាលពីខែមុន ខណៈអ្នករិះគន់លើរុស្សីផ្សេងទៀតភាគច្រើនកំពុងជាប់ពន្ធនាគារ ឬនិរទេសខ្លួននៅឯបរទេស។ 

ប្រជាជនជាង ១១៤លាននាក់មានសិទ្ធិ និងមានឈ្មោះនៅក្នុងបញ្ជីសម្រាប់ការបោះឆ្នោតលើកនេះ ហើយអ្វីដែលរឹតតែគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះគឺការប្រកាសបន្ថែមមណ្ឌលបោះឆ្នោតក្នុងតំបន់ក្ដៅចំនួន ៤បន្ថែមទៀត ដែលជាទឹកដីរបស់អ៊ុយក្រែន ប៉ុន្តែកំពុងត្រូវបានកាន់កាប់ និងគ្រប់គ្រងដោយរុស្សី។ រដ្ឋាភិបាលអ៊ុយក្រែនបានហៅសកម្មភាពនៃការរៀបចំមណ្ឌលបោះឆ្នោតប្រធានាធិបតីរុស្សីនៅលើទឹកដីរបស់ខ្លួននេះថាជាទង្វើខុសច្បាប់ និងត្រូវចាត់ទុកលទ្ធផលជាមោឃៈ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះគឺ ភរិយានៃមេដឹកនាំបក្សប្រឆាំងរបស់រុស្សីដែលទើបតែទទួលមរណភាពនោះ បានអំពាវនាវឱ្យប្រជាជនរុស្សីសំដែងនូវសំឡេងតវ៉ារបស់ខ្លួន ដោយណែនាំឱ្យប្រជាជនទាំងអស់ត្រូវរង់ចាំរហូតដល់ថ្ងៃទី១៧ ដែលថ្ងៃចុងក្រោយនៃការបោះឆ្នោត ហើយនាំគ្នាសម្រុកទៅមណ្ឌលបោះឆ្នោតព្រមៗគ្នានៅពេលនោះ ព្រមទាំងណែនាំឱ្យប្រជាជនបោះឆ្នោតឱ្យបេក្ខភាពរូបណាក៏បានក្រៅតែពីលោកពូទីន ឬអាចសរសេរឈ្មោះប្តីរបស់ខ្លួនគឺលោក Alexei Navalny ធំៗនៅលើសន្លឹកឆ្នោតនោះក៏បាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក