ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីពាណិជ្ជកម្មចែករំលែកទស្សនៈទាន ដើម្បីលើកកម្ពស់ការចូលរួមរបស់កម្ពុជាក្នុងការធ្វើសមាហរណកម្មពាណិជ្ជកម្មទៅក្នុងតំបន់ និងពិភពលោក

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានចែករំលែកនូវទស្សនៈទានមួយចំនួនទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការចូលរួមរបស់កម្ពុជាក្នុងការធ្វើសមាហរណកម្មពាណិជ្ជកម្មទៅក្នុងតំបន់ និងពិភពលោក។

ការចែករំលែករបស់ លោក ស្រីចម និម្មល នេះក្នុងឱកាសបអញ្ជើញជាអធិបតីភាពក្នុងពិធីបិទគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia) និងពិធីប្រកាសគម្រោងថ្មី "EU Global Access and Trade Expertise (GATE)" រសៀលថ្ងៃសុក្រទី១៥ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់ និងមូន រីវើសាយ។

លោកស្រី ចម និម្មល ចែករំលែកនូវទស្សនៈទាន ដោយបានសង្កត់ធ្ងន់លើសមត្ថភាពក្នុងការផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យពាណិជ្ជកម្ម, សមត្ថភាពក្នុងការអនុវត្ត និងទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងប្រកបដោយប្រសិទ្ធភាព និង ការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC graduation)។

ក្នុងនោះ រដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ពីតួនាទីដ៏មានសារៈសំខាន់របស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ (តាមរយៈ GIZ) ដែលបានរួមចំណែកដល់ការបន្តដំណើរឆ្ពោះទៅរកការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយបរិយាប័ន្ន និងវឌ្ឍនភាព។

 ជាមួយគ្នានេះ លោកស្រីក៏បានគូសបញ្ជាក់ពីការអនុវត្តកាតព្វកិច្ចរបស់កម្ពុជា ចំពោះការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក ដែលនឹងជំរុញឱ្យមានសន្ទុះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផងដែរ។

រដ្ឋមន្ត្រីពាណិជ្ជកម្មបានបន្តថា ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា បេសកកម្មដ៏សំខាន់របស់កម្ពុជា គឺសម្រេចឱ្យបាននូវការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ទៅជាប្រទេសដែលមានចំណូលខ្ពស់ ឱ្យស្របតាមរបៀបវារៈអភិវឌ្ឍន៍ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ។

លោកស្រី ចម និម្មល បានលើកទឹកចិត្ត និងជំរុញឱ្យដៃគូសំខាន់ៗ និងភាពីពាក់ព័ន្ធទាំងអស់ចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងដំណាក់កាលចាប់ផ្តើមនៃគម្រោង EU GATE ដើម្បីផ្តល់ជាធាតុចូលដែលជាតម្រូវការជាក់ស្តែងក្នុងការអនុវត្តគម្រោងនេះ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បញ្ជាក់ថា កិច្ចសហការនេះនឹងត្រួសត្រាយសម្រាប់លើកកម្ពស់បរិយាកាសពាណិជ្ជកម្ម និងនិរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា ដោយធានានូវការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់ដោះស្រាយនូវបញ្ហាប្រឈម និងឱកាស ក្រោយការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច និងការឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៥០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក