ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រឹត្តិការណ៍បាល់ទាត់យុវជន និងយុវតីអាយុក្រោម១៧ឆ្នាំពិភពលោក ប្ដូរមកលេងរៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២៥

កីឡា៖ ព្រឹត្តិការណ៍បាល់ទាត់យុវជនពិភពលោកអាយុក្រោម ១៧ឆ្នាំ FIFA U-17 World Cup ដែលធ្លាប់ធ្វើឡើងជារៀងរាល់ ២ឆ្នាំម្តងនោះ នឹងផ្លាស់ប្តូរមកប្រកួតជារៀងរាល់ឆ្នាំវិញ ខណៈការប្រកួតចាប់ពីឆ្នាំ២០២៥ តទៅនឹងធ្វើឡើងនៅលើទឹកដីកាតា រយៈពេល ៥ឆ្នាំជាប់ៗគ្នា។ បើតាមការបញ្ជាក់របស់ FIFA ព្រឹត្តិការណ៍បាល់ទាត់យុវជនអាយុក្រោម ១៧ឆ្នាំពិភពលោកនេះ ក៏នឹងផ្លាស់ប្តូររូបមន្តប្រកួតទៅដល់ ៤៨ក្រុម ដូចទៅនឹងព្រឹត្តិការណ៍ World Cup ផងដែរ។ 

ដោយឡែក សម្រាប់ព្រឹត្តិការណ៍បាល់ទាត់យុវតីអាយុក្រោម ១៧ឆ្នាំពិភពលោក ក៏នឹងប្តូរមកប្រកួតជារៀងរាល់ឆ្នាំដូចគ្នាចាប់ពីឆ្នាំ២០២៥តទៅ ហើយបន្ថែមក្រុមពីចំនួនក្រុម១៦ ឡើងដល់ ២៤ក្រុម ខណៈប្រទេសម៉ារ៉ុកនឹងទទួលធ្វើជាម្ចាស់ផ្ទះជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៩។ 

គួររំឮកផងដែរថា ព្រឹត្តិការណ៍បាល់ទាត់យុវជនពិភពលោកអាយុក្រោម ១៧ឆ្នាំ FIFA U-17 World Cup ចុងក្រោយបង្អស់បានធ្វើឡើងកាលពីឆ្នាំ២០២៣ នៅទឹកដីឥណ្ឌូណេស៊ី ខណៈអាល្លឺម៉ង់បានគ្រងជើងឯកជាលើកដំបូងរបស់ខ្លួន និងដោយឡែកព្រឹត្តិការណ៍បាល់ទាត់យុវតីអាយុក្រោម ១៧ឆ្នាំពិភពលោក FIFA U-17 Women's World Cup នៅឯទឹកដីឥណ្ឌា កាលពីឆ្នាំ២០២២ អេស្ប៉ាញគឺជាជើងឯក។ 

គួរបញ្ជាក់ថា កាតា គឺជាម្ចាស់ផ្ទះដែលទើបតែបញ្ចប់ការស្វាគមន៍ពានរង្វាន់ FIFA World Cup ២០២២ បានយ៉ាងជោគជ័យ ខណៈម៉ារ៉ុកដែលទទួលរៀបចំជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់យុវតីអាយុក្រោម ១៧ឆ្នាំពិភពលោក FIFA U-17 Women's World Cup រហូតដល់ឆ្នាំ២០២៩នោះ ក៏ត្រៀមខ្លួនជាសហម្ចាស់ផ្ទះ FIFA World Cup ២០៣០ ផងដែរ ដោយរួមគ្នាជាមួយប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក