ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមសកម្មប្រយុទ្ធហាម៉ាសយល់ព្រមដាក់សំណើស្ដីពីបទឈប់បាញ់ក្នុងតំបន់ហ្គាហ្សានៅលើតុចរចា

អន្តរជាតិ៖ ក្រុមសកម្មប្រយុទ្ធហាម៉ាសបានដាក់ចេញនូវគម្រោងផែនការស្ដីពីបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា ដើម្បីប្រគល់ឱ្យអន្តរការីសម្របសម្រួលពិនិត្យ និងពិភាក្សា ដែលដំណាក់កាលដំបូងបង្អស់នៃបទឈប់បាញ់នេះក៏នឹងរួមបញ្ចូលនូវការដោះលែងស្ត្រី កុមារ, ជនចាស់ជរា និងចំណាប់ខ្មាំងដែលកំពុងមានជម្ងឺរបស់អ៊ីស្រាអែល ជាថ្នូរមកវិញនូវការដោះលែងអ្នកទោសជនជាតិប៉ាឡេស្ទីនប្រមាណជា ៧០០ ទៅ ១,០០០នាក់ដែលកំពុងជាប់ពន្ធនាគារ។

ក្នុងចំណោមអ្នកទោសប៉ាឡេស្ទីនដែលនឹងត្រូវដោះលែងនេះ ត្រូវបានគេដឹងថាមានប្រមាណជា ១០០នាក់ត្រូវបានកាត់ទោសឱ្យជាប់់ពន្ធនាគារអស់មួយជីវិតនៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។ នេះបើតាមគម្រោងដែលសារព័ត៌មាន Reuter ទទួលបាន។ 

នៅក្នុងសំណើដែលបានផ្តល់ជាលើកដំបូងនេះ ក្រុមហាម៉ាសក៏បានបញ្ជាក់ថា ខ្លួននឹងឯកភាពលើកាលបរិច្ឆេទសម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍ បន្ទាប់ពីការដោះដូរចំណាប់ខ្មាំងនិងអ្នកទោសជាលើកដំបូងនេះបានទទួលជោគជ័យ និងអនុវត្តចប់សព្វគ្រប់។

នៅក្នុងសំណើនេះដែរ ក្រុមហាម៉ាសក៏បានបញ្ជាក់អំពីពេលវេលាកំណត់ជាក់លាក់សម្រាប់អ៊ីស្រាអែលក្នុងការដកទ័ពចេញពីតំបន់ហ្គាហ្សា ក្រោយពីផែនការបទឈប់បាញ់ដំណាក់កាលដំបូងនេះធ្វើឡើង។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះក៏បានបញ្ជាក់ផងដែរថា អ្នកជាប់ឃុំទាំងអស់របស់ភាគីទាំងសងខាងនឹងត្រូវបានដោះលែងនៅក្នុងដំណាក់កាលទីពីរនៃផែនការអនុវត្តបទឈប់បាញ់នេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក