ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្ដេចតេជោមានជំនឿថាសន្តិសុខសាធារណៈរវាងកម្ពុជា-ឡាវ នឹងត្រូវបានពង្រីកបន្ថែម

ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈរបស់ឡាវនៅកម្ពុជានាពេលនេះ និងសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះ នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរ កម្ពុជា និងឡាវ ជាពិសេសលើផ្នែកកិច្ចការសន្តិសុខ ដែលប្រទេសទាំងពីរ។

សម្តេចតេជោបញ្ជាក់ដូចនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមាន៧មករា ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

ក្នុងជំនួបគ្នានោះ លោក វិល័យ ឡាខាំហ្វង បានជម្រាបជូនសម្ដេចតេជោ អំពីលទ្ធផល នៃជំនួបរវាងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃកម្ពុជា ជាមួយសមភាពគីឡាវ ដែលភាគីទាំងពីរ បានឯកភាពគ្នាក្នុងការងារសម្រាប់ឆ្នាំ២០២៤ ដោយផ្ដោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រវាងប្រទេសទាំងពីរ។

លោកបន្តថា ក្នុងជំនួបជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់កម្ពុជា ភាគីទាំងពីរបានឯកភាពគ្នាជំរុញការអប់រំប្រជាជន កងកម្លាំងប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែន ឱ្យយល់ច្បាស់អំពីច្បាប់ និងគោរពច្បាប់ ដើម្បីកុំឱ្យមានការឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរ ជម្រុញការអភិវឌ្ឍន៍រួមគ្នានៅតាមបណ្ដាខេត្តជាប់ព្រំដែន រួមគ្នាទប់ស្កាត់ការរត់ពន់គ្រឿងញៀនខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ជំរុញកិច្ចសហប្រតិបត្តិការនៃបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ តាមរយៈការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកឱ្យបានទៀងទាត់និងទាន់ពេលវេលា។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការនាំ នូវការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំឡាវជូនចំពោះសម្ដេច និងបានឯកភាពចំពោះការលើកឡើងរបស់ភាគីមិត្តឡាវ ក្នុងការធ្វើយ៉ាងណា ដើម្បីឱ្យប្រទេសយើងទាំងពីរជំរុញកាន់តែខ្លាំងឡើង នូវកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខ ដោយរួមគ្នាទប់ស្កាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្សឆ្លងដែន។

សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើផ្នែកសេដ្ឋកិច្ច ថាមពល និងវិស័យផ្សេងៗទៀត ដែលត្រូវបានពង្រឹងនិងពង្រីកជាលំដាប់។

តាមរយៈប្រធានគណៈប្រតិភូ សម្តេចបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេច ជូនលោកថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឡាវ ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត និងបានអញ្ជើញលោក ថងលូន ស៊ីសូលីត មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាពេលសមស្របខាងមុខនេះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក