ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

ល្បែងប្រជាប្រិយខ្មែរ៖ ល្បែងស្ដេចចង់ ឬល្បែងអៀវ

ភ្នំពេញ៖ នៅបាំងតែមួយខែទៀតប៉ុណ្ណោះពិធីបុណ្យចូលឆ្នាំដ៏សប្បាយរីករាយនៃជនជាតិខ្មែរទាំងមូលបានចូលមកដល់ហើយ ក្រៅពីពិធីជួបជុំគ្នាបង្កើនភាពសប្បាយរីករាយ ខ្មែរយើងក៏មានល្បែងប្រជាប្រិយដែលតែងនិយមលេងពីដើមរៀងមកដើម្បីញាំងបរិយាកាសនៃការជួបជុំគ្រួសារកាន់តែសប្បាយរីករាយផងដែរ។ ប្រទេសកម្ពុជាមានល្បែងប្រជាប្រិយជាច្រើនអនេកដែលប្រជាជននិយមលេងក្នុងឱកាសពិធីបុណ្យនានា ហើយនេះជាល្បែងស្ដេចចង់ ឬល្បែងអៀវ។

«ល្បែងស្ដេចចង់» ជាល្បែងមួយដែលពួកកុមារាកុមារីជំទង់ៗ គ្រប់ភូមិស្រុកទូទាំងកម្ពុជារដ្ឋតែងលេងពេលទំនេរក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងមានប្រុសមានស្រីច្រើនអ្នកមិនកំណត់ ពេលលេងគេចែកចេញជាពីរក្រុម ប្រុសមួយក្រុម ស្រីមួយក្រុម។ ក្នុងបណ្ដាអ្នកទាំងពីរក្រុមនេះគេតាំងប្រុសឬស្រីម្នាក់ឲ្យធ្វើជាស្ដេចឲ្យអង្គុយនៅទីមួយចំកណ្ដាលទី លើកៅអីឬលើវត្ថុអ្វីមួយមានត្បាល់ជាដើម។

កាលអ្នកធ្វើស្ដេចអង្គុយលើកទីដ៏សមគួររួចហើយខាងស្រីគេឲ្យស្រីម្នាក់ដើរចូលខ្សិមស្ដេចថាខ្លួនស្រឡាញ់ឈ្មោះណាមួយ ឧបមាថាឈ្មោះ ក ឬ ខ ក្រោយពីខ្សឹបទៅគេថយមកអង្គុយឬក៏មកឈរនៅកន្លែងដើមវិញ។ តមកខាងប្រុសគេឲ្យប្រុសម្នាក់ដើរចូលទៅរកស្ដេចដែរបើសិនជាមិនចំឈ្មោះដែលគេខ្សឹបទុកជាមុនទេក៏មិនអីទៅ។ តែបើប្រុសដែលមកនោះចំលើឈ្មោះដែលស្រីបានខ្សិបនោះមែនស្ដេចស្រែកថា"អៀវៗ" ហើយឱ្យស្រីនោះជិះប្រុសនោះតម្រង់ទៅរកកន្លែងគេ កំពុងជិះគេស្រែកថាអៀវៗហើយគេបញ្ជិះទៅចុះកន្លែងខាងស្រី។

រួចហើយខាងប្រុសគេឲ្យប្រុសខាងគេម្នាក់ចូលទៅខ្សឹបម្ដង បើប្រុសនោះចូលទៅខ្សឹបថាខ្ញុំស្រឡាញ់នាងណាមួយឧបមាថាឈ្មោះ ខ ខ្សឹបហើយគេថយទៅវិញ។ បើស្ត្រីម្នាក់នោះឈ្មោះ ខ ចូលទៅមែនស្ដេចស្រេចថាអៀវៗ។ហើយឲ្យប្រុសនោះជិះស្រីលោកស្រែកថា អៀវៗ ដូចគ្នា។ បានសេចក្ដីថាបើខាងណាចូលទឹកសុទ្ធថាខ្លួនស្រឡាញ់ឈ្មោះក៏ហើយបែរជាឈ្មោះ ខ ចូលមករកវិញនោះស្ដេចមិនឲ្យអ្នកខ្សឹបជិះឬអៀវគេទេ។ អ្នកខ្សិបត្រូវថយទៅវិញហើយឲ្យខាងគេចូលមកខ្សិបជាថ្មី។ ចេះតែផ្លាស់គ្នាតាមរបៀបនេះរហូតដល់ពេលឈប់។

អ្នកដែលធ្វើជាស្ដេចត្រូវមើលការខុសត្រូវក្នុងរឿងនេះដោយសច្ចៈនិងយុត្តិធម៌។

ល្បែងនេះស្រេចលើអ្នកធ្វើស្ដេចបើអ្នកធ្វើស្ដេចប្រកបដោយអគតិចង់ឲ្យអ្នកណាជិះអ្នកណាក្រៅពីឈ្មោះដែលគេខ្សឹបក៏បានគឺថា បើម្នាក់ចូលមកខ្សិបថាស្រឡាញ់ឈ្មោះ ក ហើយបើទោះបីឈ្មោះ ខ ចូលមកស្ដេចថា«អៀវៗ»ក៏ចេះតែបានព្រោះអ្នកចូលទៅក្រោយមិនបានឮអ្នកមុនខ្សឹបថាស្រឡាញ់អ្នកណាអ្នកណាទេ។ តែបើមានរបៀបលេងលំអៀងបែបនេះអ្នកលេងណាដែលចាប់ថ្នាក់បានតវ៉ាឡើងអាចសុំឱ្យគេប្ដូរអ្នកធ្វើស្ដេចបាន។ ប្រសិនបើអ្នកធ្វើស្ដេចប្រកបដោយសច្ចនិងយុត្តិធម៌នោះការលេងនេះទៀងទាត់ណាស់។

ល្បែងនេះជាល្បែងកំសាន្តក៏មែនតែល្បែងហាត់ចិត្តមនុស្សឲ្យប្រកបដោយសច្ចធម៌យុត្តិធម៌មិនឲ្យប្រកបដោយអគតិសេចក្ដីលំអៀងបួនយ៉ាងគឺ ឆន្ទាគតិ លំអៀងព្រោះស្រឡាញ់ ទោសារគតិ លំអៀងព្រោះខឹង ភយាគតិ លំអៀងព្រោះខ្លាច មហោរគតិ លំអៀងព្រោះភ័ន្តច្រឡំ។

ម្យ៉ាងទៀតការបង្ហាត់មនុស្សឲ្យចេះជ្រើសតាំងគ្នាឲ្យធ្វើជាតំណាងជាភ្នែកជាច្រមុះរបស់ខ្លួនផងគឺត្រូវជ្រើសរើសរកអ្នកណាដែលគេយល់ថាជាមនុស្សត្រឹមត្រូវបរិសុទ្ធធ្វើការបានល្អតាមគន្លងធម៌ពិតៗ៕


ដកស្រង់ចេញពីក្រុមជំនុំទនៀមទម្លាប់ខ្មែរ ល្បែងប្រជាប្រិយខ្មែរ



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក