ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តព្រះសីហនុនឹងរៀបចំពិព័រណ៍ទេសចរណ៍៥ថ្ងៃនៅចុងខែមីនានេះ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្មរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅទីលានតេជោ ក្រុងព្រះសីហនុ ដោយមានស្តង់ចំនួន ២៥០ និងស្តង់ VIP ចំនួន ៥៨។ ត្រៀមរៀបចំតាំងពិព័រណ៍ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងលើកកម្ពស់តម្លៃវប្បធម៌ជាតិ។

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា ក្រៅពីពិព័រណ៍ ក៏មានកម្មវិធីរត់ប្រណាំង ដើម្បីមិត្តភាព និងផ្សព្វផ្សាយលើកកម្ពស់អនាម័យបរិស្ថានក្រោមប្រធានបទ «តំបន់ឆ្នេរគ្មានសំណល់ផ្លាស្ទិក»និង «បរិស្ថានអនាម័យបរិស្ថានឆ្នេរល្អ ទេសចររីករាយ»។

បើតាមលោក គួច ចំរើន ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសក្នុងខេត្តព្រះសីហនុតាមរយៈការរៀបចំពិព័រណ៍ទេសចរណ៍នេះ គឺទាមទារឱ្យមានការចូលរួមពីផ្នែកឯកជន និងដៃគូនានា ដើម្បីឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ក្នុងការជំរុញវិនិយោគិន និងធុរជននៅខេត្តព្រះសីហនុក្នុងឆ្នាំ២០២៤។

លោកអភិបាលបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍ដែលត្រៀមរៀបចំនៅចុងខែមីនានេះក៏មានការចូលរួមពីប្រទេសវៀតណាម និងថៃ ផងដែរដើម្បីផ្សព្វផ្សាយជំរុញលំហូរភ្ញៀវទេសចរសម្រាប់ឆ្នាំ២០២៤រវាងតំបន់ឆ្នេរនៃប្រទេសទាំង៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក