ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីមិនបដិសេធពីការបិទរោងចក្រមួយចំនួននោះទេ តែស្នើឱ្យមើលពីចំនួនដែលបើកថ្មីផង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាសម្ដេចមិនបដិសេធថាមានរោងចក្រមួយចំនួនកំពុងបិទទ្វារនៅកម្ពុជានោះទេ តែស្នើឱ្យពិនិត្យពីចំនួនដែលបើកថ្មីនិងទំហំការងារដែលបានផ្ដល់ជូនពលរដ្ឋផង។ សម្ដេចថាក្នុងទីផ្សារសេរីការប្រកួតប្រជែងប្រាកដជាមានក្រុមហ៊ុនខ្លះដួល ខ្លះទៀតរីកចម្រើនហើយ។

ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២៤​នេះ នៅវិមានសន្ដិភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យអ្នកដែលចង់ដឹងពីសេដ្ខកិច្ច និងការងារពិតប្រាកដរបស់កម្ពុជាសូមពិនិត្យមើលឱ្យគ្រប់ជ្រុង មិនមែនគ្រាន់តែស្ដាប់ព័ត៌មានតែមួយប្រភពហើយវាយតម្លៃលើស្ថានភាពទាំងមូលនោះទេ។

សម្ដេចថា៖ «ខ្ញុំបញ្ជាក់ថាបើយើងចង់បានព័ត៌មានពីការវិនិយោគត្រូវឆែកពី CDC បើយើងចង់ដឹងពីទំហំពាណិជ្ជកម្មយើងត្រូវឆែកទិន្នន័យពីក្រសួងពាណិជ្ជកម្ម ហើយបើចង់ដឹងចំនួនអ្នកទេសចរណ៍មកខ្មែរប៉ុន្មានត្រូវឆែកទិន្នន័យពីក្រសួងទេសចរណ៍។ យើង​មិនអាចនៅរាប់ពាន់គីឡូម៉ែត្រពីកម្ពុជា នៅអាមេរិក នៅបារាំងនៅអីគ្រាន់តែមើលព័ត៌មានហើយឃើញហេតុការណ៍មួយហើយបង្កើតនូវការសន្និដ្ឋាននោះទេ»។

របាយការណ៍ក្រសួងការងារឱ្យដឹងថា ៦ខែចុងក្រោយមានក្រុមហ៊ុនសហគ្រាស ចំនួន ៣៣១៣សហគ្រាសបានបើកដំណើរការនៅកម្ពុជាក្នុងនោះ១៦៣ជារោងចក្រកាត់ដេរ ដែលផ្ដល់ការងារដល់ពលរដ្ឋបានជាង ៧ម៉ឺន៧ពាន់នាក់។

សម្ដេចធិបតីបានស្នើឱ្យពលរដ្ឋមានការកក់ក្ដៅដែរថាកម្ពុជាក៏ជាគោលដៅនៃការទាក់ទាញមួយផងដែរ ដែលក្នុងរយៈពេល៦ខែចុងក្រោយនេះតាមរយៈយុទ្ធនាការទាក់ម៉ូយរបស់សម្ដេចធិបតីមានក្រុមហ៊ុនបរទេសមកដាក់ទុនវិនិយោគនៅកម្ពុជាបានជាង ១៧៣ក្រុមហ៊ុនរួចហើយ ដែលស្មើនឹងទឹកប្រាក់ប្រមាណ ៤ ១៥០លានដុល្លារអាមេរិក ដែលមកពីប្រទេសចិន សឹង្ហបុរី អាមេរិក កូរ៉េខាងត្បូង និងប្រទេសមួយចំនួនទៀត។

ដោយឡែកចំពោះការនាំចេញវិញកម្ពុជានាំចេញពីទីផ្សារអន្តរជាតិក្នុងរយៈពេល៦ខែចុងក្រោយបានចំនួន១១,៨ពាន់លានដុល្លារអាមេរិក កើនលើសឆ្នាំ២០២៣ ជិត២ពាន់លានដុល្លាអាមេរិកដែលស្មើនឹង១៦,៥៧%៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក