ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីនឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កូរ៉េខាងត្បូងនៅខែឧសភាខាងមុខ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េក្នុងខែឧសភាខាងមុខ តបតាមការអញ្ជើញរបស់ប្រធានាធិបតីប្រទេសនេះលោក យូន សកយ៉ល។

សម្ដេចធិបតីបានឱ្យដឹងក្នុងពេលសម្ដេចដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។

ទ៉ោះជាយ៉ាងណាសម្ដេចមិនទាន់បញ្ជាក់ថ្ងៃចេញដំណើរនៅឡើយទេ តែគោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះគឺទាក់

ទងនឹងការទាក់ទាញអ្នកវិនិយោគពីកូរ៉េខាងត្បូងមកកម្ពុជា។

សម្ដេចថា៖ «យើងនឹងជជែកគ្នាពីការជំរុញការវិនិយោគពីកូរ៉េខាងត្បូងមកផងដែរ»។

សម្ដេចនាយករដ្ឋមន្ត្រីនៅតែរក្សាជំហរក្នុងការទាក់ទាញអ្នកវិនិយោគពីបរទេសមកកម្ពុជាបន្តទៀតដោយថាដើម្បីជំរុញនូវសេដ្ឋកិច្ចកម្ពុជា និងការងារជូនពលរដ្ឋ។

ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ មកដល់ខែកុម្ភៈ ឆ្នាំ២០២៤ មានក្រុមហ៊ុនបរទេសដាក់ទុនវិនិយោគនៅកម្ពុជាចំនួន១៧៣ ដែលមានទុនសរុបប្រមាណ ៤ ១៥០លានដុល្លារអាមេរិកដែលនឹងផ្ដល់ការងារដល់ពលរដ្ឋប្រមាណជាង១៧ម៉ឺននាក់ ជាមួយគ្នានោះយោងតាមរបាយការណ៍ក្រសួងការងារ៦ខែចុងក្រោយមានក្រុមហ៊ុនសហគ្រាស ចំនួន ៣៣១៣សហគ្រាសបានបើកដំណើរការនៅកម្ពុជាក្នុងនោះ១៦៣ជារោងចក្រកាត់ដេរ ដែលផ្ដល់ការងារដល់ពលរដ្ឋបានជាង ៧ម៉ឺន៧ពាន់នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក