ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចធិបតី៖ រោងចក្រនៅកម្ពុជាកើនឡើងជួយឱ្យមានកំណើនម៉ាក្រូសេដ្ឋកិច្ច និងការងារ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតិ ហ៊ុន ម៉ាណែត បានបង្ហាញពីការរីកចម្រើននៃវិស័យកាត់ដេរដែលរួមចំណែកស្តារសេដ្ឋកិច្ចនៅកម្ពុជា។ សម្តេចធិបតីបញ្ជាក់ឱ្យដឹងថារោងចក្រសហគ្រាសចំនួន៣៣១៣បន្ថែមទៀតបានបណ្តាក់ទុន និងកំពុងដំណើរការចង្វាក់ផលិតកម្មនៅកម្ពុជា។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី បានលើកឡើងជាក្នុងរយៈពេលបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧នេះ រោងចក្រសហគ្រាសនៅកម្ពុជាបានកើនឡើងដល់ចំនួន៣៣១៣សហគ្រាស ដោយបានផ្តល់ឱកាសការងារដល់ពលរដ្ឋជាង៧ម៉ឺនកន្លែង ក្នុងនោះមានរោងចក្រកាត់ដេរទើបតែបង្កើតថ្មីចំនួន១៦៤ បង្កើតការងារដល់ពលរដ្ឋបានជាង៥ម៉ឺនកន្លែង និងរោងចក្រផ្សេងៗចំនួន៣១៤៦ បង្កើតការងារបានជាង២ម៉ឺនកន្លែង។

ទន្ទឹមនេះកម្ពុជាក៏បានស្រូបទាញការវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១៧៣គម្រោងក្នុងទំហំទឹកប្រាក់វិនិយោគចំនួន៤១៥០លានដុល្លារអាមេរិកដែលរំពឹងថានឹងផ្តល់ឱកាសការងារចំនួនជាង១៧ម៉ឺនកន្លែងបន្ថែមទៀត។

សម្តេចធិបតីសង្កត់ធ្ងន់ដូច្នេះថា៖«ប្រទេសរបស់យើង ជាប្រទេសប្រកាន់ទីផ្សារសេរី ក្រុមហ៊ុនបើកត្រូវប្រកួតប្រជែង មានក្រុមហ៊ុនបើកដើរ និងបើករលំ នៅប្រទេសណាក៏មានដែរ យើងរដ្ឋមិនអាចធានាឱ្យតែក្រុមហ៊ុនបើក គឺរដ្ឋត្រូវតែធានាឱ្យដើរនោះទេ»។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងដែរថា នៅខែឧសភាខាងមុខនេះសម្តេចក៏នឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងដើម្បីបន្តពង្រីកទំនាក់ទំនង និងទាក់ទាញអ្នកវិនិយោគបន្ថែមទៀតនៅកម្ពុជា។

បើតាមសម្តេច ទំហំនាំចេញផលិតរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ក្នុងរយៈពេល៦ខែចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ សម្រេចបានជិត១២ពាន់លានដុល្លារ ពោលមានការកើនឡើងជាង១ពាន់លានដុល្លារ ស្មើនឹង១៦,៥៧ភាគរយ ដែលនេះបង្ហាញពីសន្ទុះនៃសេដ្ឋកិច្ចកម្ពុជាកើនឡើង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក