ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋបាលខេត្តត្បូងឃ្មុំចេញសេចក្ដីប្រកាសព័ត៌មានបំភ្លឺ ក្រោយរងការរិះគន់ទាក់ទងនឹងរូបសំណាក់ ហ្លួងព្រះស្ដេចកន

ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំចេញសេចក្ដីប្រកាសព័ត៌មានបំភ្លឺ បន្ទាប់ពីរងការរិះគន់ទាក់ទងនឹងការកសាងរូបសំណាក់ ហ្លួងព្រះស្ដេចកន រង្វង់មូលនៅលើកំណាត់ផ្លូវជាតិលេខ៧។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ឱ្យដឹងថា ពេលថ្មីៗនេះ មានអ្នកប្រើប្រាស់ព័ត៌មានក្នុងបណ្តាញសង្គម បានបញ្ចេញមតិផ្សេងៗ គ្នាជុំវិញរូបសំណាក ហ្លួងព្រះស្ដេចកន គង់លើសេះបែរទៅទិសខាងលិច ថ្លែង ស បី ដែលរដ្ឋបាលខេត្ត ត្បូងឃ្មុំ បាននឹងកំពុងសាងសង់រង្វង់មូលនៅលើកំណាត់ផ្លូវជាតិលេខ៧ ដែលនាំឱ្យសាធារណជន មានការភ័ន្តច្រឡំ មកលើថ្នាក់ដឹកនាំខេត្ត។

ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានធ្វើការបំភ្លឺដល់សាធារណជនថា៖«ដោយផ្អែកតាមតឹកតាងប្រវត្តិសាស្ត្រខ្មែរ តាំងពីចុងសតិវត្សទី១៥ និងដើមសតវត្សទី១៦ រហូតដល់ក្នុង រជ្ជកាលព្រះបាទស្រីជេដ្ឋាធិរាជរាមាធិបតី ហៅថា ថា ហ្លួងព្រះស្ដេចកន(១៤៨៣-១៥២៥) គឺជារាជាមុនដំបូង គេបង្អស់ ដែលបានបោះពុម្ពរូបិយវត្ថុជាតិ (ប្រាក់ស្លឹងរូបនាគ) ដើម្បីជានិមិត្តរូប នៃសុខសន្តិភាព ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងតំណាងឱ្យអរិយធម៌ វប្បធម៌ថ្កើងថ្កានក្នុងតំបន់ត្បូងឃ្មុំ នៃរជ្ជកាលក្សត្រអង្គនេះ និង ត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រើប្រាស់ជាផ្លូវការជានិមិត្តសញ្ញាខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅ»។

ក្នុងន័យនេះ ដើម្បីរក្សាកេរដំណែលរូបិយវត្ថុជាតិនាសម័យនោះ ដែលជាសត្យានុម័ត នៃ សុខសន្តិភាព វឌ្ឍនភាពសេដ្ឋកិច្ច សង្គម រដ្ឋបាលខេត្តត្បូងឃ្មុំ បានចាត់មន្ទីរពាក់ព័ន្ធដែលមានជំនាញខាង ប្រវត្តិសាស្ត្រខ្មែរ ដើម្បីធ្វើការសិក្សា ស្រាវជ្រាវ ឈ្វេងយល់យ៉ាងហ្មត់ចត់ អំពីប្រវត្តិរបស់ ហ្លួងព្រះស្ដេចកន តាមរយ រយៈឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើនយ៉ាងប្រត្យក្ស ផ្សាភ្ជាប់ជាមួយទីតាំងជាក់ស្តែង (រូបសំណាក ហ្លួងព្រះស្ដេចកន នៅវត្តអង្គរក្នុង) រួចមកទើបសម្រេចសាងសង់រង្វង់មូលនៅលើកំណាត់ផ្លូវជាតិលេខ៧។

គួរឱ្យដឹងដែរថា រូបសំណាក ហ្លួងព្រះស្តេចកន ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ ១៥៧+២១០ (PK 157+210) នៅចំណុចប្រសព្វផ្លូវប្រភេទ “ក” បំបែកចូលតំបន់បុរីរដ្ឋបាលខេត្ត ត្បូងឃ្មុំ មានទម្ងន់ ១០តោន កម្ពស់១១.៣៤ម៉ែត្រ នឹងសាងសាងរួចរាល់ នៅដើមខែមេសា ឆ្នាំ២០២៤ មុនពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក