ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ឡេង ចាន់ណា អស់ងារជាឧកញ៉ាក្រោយតុលាការបញ្ជូនទៅពន្ធនាគារ

សៀមរាប៖ ឡេង ចាន់ណា ត្រូវបានប្រធានរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ចេញព្រះរាជក្រឹត្យដកងារជាឧកញ៉ា ក្រោយប្រព្រឹត្តបទល្មើសឆបោក។

អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចោទប្រកាន់បុគ្គល ឡេង ចាន់ណា និងបក្ខពួក២រូបទៀតពីបទឆបោកមានស្ថានទម្ងន់ទោស បទមិនបំពេញកាតព្វកិច្ចដែលមិនអាចជួញដូរបាន និងបទសម្អាតប្រាក់ បន្ទាប់ពីត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

ក្រោយពីរងការចោទប្រកាន់ ជនសង្ស័យទាំង៣ បច្ចុប្បន្នកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារខេត្តសៀមរាប រង់ចាំតុលាការបន្តស៉ើបសួរតាមនិតីវិធីច្បាប់ជាបន្តទៀត។

ឧកញ៉ា ឡេង ចាន់ណា និងបក្សពួក២នាក់ ដែលរងបទចោទចំនួន៣នេះ អាចប្រឈមនឹងការផ្តន្ទោទោសដាក់ពន្ធនាគារពី៦ ទៅ៣ឆ្នាំ និងពិន័យជាទឹកប្រាក់ពី១លានរៀល ទៅ៦លានរៀល ក្នុងបទចោទអំពើឆបោក តាមមាត្រា៣៧៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨០ចំណុចទី៥ ប្រព្រឹត្តបទឆបោកជាក្រុមមានការចាត់តាំង ដែលប្រឈមជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ។

បន្ថែមពីទោសឆបោក ជនសង្ស័យទាំង៣ ក៏នឹងប្រឈមជាប់ពន្ធនាគារពី២ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០០លានរៀល និង៥០០លានរៀលក្នុងបទសម្អាតប្រាក់ តាមមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ជាមួយគ្នានេះ ជនសង្ស័យទាំង៣ ក៏ប្រឈមជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ ពិន័យជាទឹកប្រាក់ពី៥លានរៀល ដល់៥០លាន ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

ការចាប់ខ្លួនឧកញ៉ា ឡេង ចាន់ណា និងបក្សពួក ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីជនរងគ្រោះចំនួនជាង៥ពាន់គ្រួសារដែលបានចាញ់បោកទឹកប្រាក់អស់រាប់ម៉ឺនដុល្លារអាមេរិក ក្នុងទម្រង់ដាក់ទុនវិនិយោគដោយទទួលបានការប្រាក់។ មុនមិនទាន់ចាប់ខ្លួនឧកញ៉ា ឡេង ចាន់ណា បានប្រកាសនៅវេទិកាសាធារណៈដោយរៀបរាប់នៅពីក្រោយគ្មានលទ្ធភាពទូទាត់ប្រាក់សងដល់ពលរដ្ឋគឺជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ខណៈពលរដ្ឋទាមទារឱ្យក្រុមហ៊ុនផ្តល់ប្រាក់ដែលពួកគេខ្ចីពីធនាគារមករកស៊ីជាមួយក្រុមហ៊ុនវិញ ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក