ស្វាយរៀង៖ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយជ្រុំ ចំនួន៣រូប ត្រូវបានដកដកតំណែង និងបន្ថយឋានន្តរសក្តិមកត្រឹមជានាយទាហាននៃកងរាជអាវុធវិញ។
មេបញ្ជាការរងទាំង៣ រួមមាន លោកអនុសេនីយ៍ឯក ប៊ី រីណា អនុសេនីយ៍ឯក រិត សំអុន និងលោកអនុសេនីយ៍ឯក ប៊ិក វណ្ណារឿត។
មេបញ្ជាការរងដែលត្រូវបានដកតំណែង និងបន្ថយឋានន្តរសក្តិនេះ ព្រោះតែបានទារប្រាក់ចំនួន១១០០ដុល្លារ ជាថ្នូរការដោះលែងជនសង្ស័យគ្រឿងញៀន។
តាមសេចក្តីសម្រេចរបស់មេបញ្ជាការនៃកងរាជយោធពលខេមរភូមិន្ទ មេបញ្ជាការទាំង៣រូបនេះ ដោយម្នាក់ត្រូវដកមកត្រឹមជានាយទាហាននៅកងរាជអាវុធហត្ថខេត្តរតនគិរី ម្នាក់ទៀតនៅកងរាជអាវុធហត្ថខេត្តស្វាយរៀង ចំណែកម្នាក់ទៀតនៅកងរាជអាវុធហត្ថខេត្តប៉ៃលិន៕