ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

EU ផ្តល់ជំនួយ១៣លានដុល្លារសម្រាប់គាំទ្រលើការផលិតទឹកស្អាតបាក់ខែងដំណាក់កាលទី៣

ភ្នំពេញ៖ សហភាពអឺរ៉ុប បានប្រកាសផ្តល់ជំនួយ១៣លានដុល្លារអាមេរិកសម្រាប់គាំទ្រដល់ការផលិតទឹកស្អាតបាក់ខែងដែលបម្រើឱ្យពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅជាង២លាននាក់។

ជំនួយថវិកានេះត្រូវបានលោកស្រី ជូតា អេភើលឡៃនីន ស្នងការអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ ប្រកាសនៅក្នុងដំណើរទស្សនកិច្ចនៅទីតាំងផលិតទឹកស្អាតបាក់ខែង រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ជាមួយនឹងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី និងអ្នកពាក់ព័ន្ធផ្សេងទៀត។

លោកស្រី ជូតា អេភើលឡៃនីន បានលើកឡើងថា សហភាពអឺរ៉ុបនឹងបន្តសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)ដើម្បីគាំទ្រកម្ពុជាក្នុងការផលិតទឹកស្អាតប្រកបដោយសុវត្ថិភាពទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតំបន់ដទៃៗទៀតតាមរយៈជំនួយថវិកា១៣លានដុល្លារ។

លោកស្រីថ្លែងដូច្នេះថា៖ «ជាមួយនឹងការអនុវត្តប្រកបដោយជោគជ័យនៃគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី​១​​ និងដំណាក់កាលទី២ សហភាពអឺរ៉ុបនឹងបន្តគាំទ្រកម្ពុជា ក្នុងការផលិតទឹកស្អាត និងប្រកបដោយសុវត្ថិភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតំបន់ផ្សេងទៀត»។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានថ្លែងអរគុណដល់សហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដែលប្តេជ្ញាបន្តគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍវិស័យទឹកស្អាត។

លោករដ្ឋមន្ត្រីថ្លែងថា៖«រោងចក្រផលិតទឹកស្អាតបាក់ខែងគឺជាសក្ខីភាពមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដែលចាំបាច់សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ និងទាក់ទាញការវិនិយោគ ហើយនេះជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា»។

គម្រោងពង្រីកសមត្ថភាពផលិតទឹកស្អាតបន្ថែមទៀតនេះ ដើម្បីឆ្លើយតបនឹងតម្រូវការទឹកស្អាតនៅទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ដែលអាចកើនសមត្ថភាពផលិតពី៦០ម៉ឺនម៉ែត្រគីប ទៅ១លានម៉ែត្រគីបក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្នរោងចក្រផលិតទឹកស្អាតបាក់ខែងមានសមត្ថភាពផលិតទឹកស្អាតជិត៤០ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក