ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជំនួយដល់លោកយាយ ណយ សំណាង ដើម្បីសម្រាលការលំបាកក្នុងជីវភាពរស់នៅ

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជំនួយជាថវិការ និងអំណោយមនុស្សធម៌ជាស្បៀង សម្ភារប្រើប្រាស់ ដល់តារាកំប្លែង និងអាយ៉ៃជើងចាស់ លោកយាយ ណយ សំណាង ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ។

តារាកំប្លែង និងអាយ៉ៃជើងចាស់ លោកយាយ ណយ សំណាង ដែលមហាជនធ្លាប់ស្គាល់ និងផ្ទុះសំណើចតាមរយៈការសម្តែងសិល្បៈនាពេលអតីតកាលមានក្តីរំភើបរីករាយ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរពីសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាស្បៀង សម្ភារប្រើប្រាស់ និងថវិកាចំនួន២០លានរៀល ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ។

ក្នុងឱកាសចុះសួរសុខទុក្ខ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាននាំយកប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះ លោកយាយ ណយ សំណាង ដែលកំពុងមានជំងឺប្រចាំកាយសម្រាកនៅគេហដ្ឋាន និងសូមជូនពរមានសុខភាពល្អរឹងមាំ អាយុយឺនយូរជាម្លប់ដល់កូនចៅ។

គួរឱ្យដឹងដែរថា លោកយាយ ណយ សំណាង គឺជាតារាជើងចាស់ពហុជំនាញដែលមានវ័យប្រមាណជាង ៧០ឆ្នាំហើយ កំពុងមានជីវភាពខ្វះខាតខណៈដែលលោកយាយក៏បាត់បង់វត្តមានពីអាជីពសិល្បៈអស់មួយរយៈធំ ដោយសារមានជំងឺច្រើនមុខដូចជា៖ លើសឈាម ខ្វះជាតិស្ករ ខ្សោយបេះដូង និងមានអាការៈវង្វេងម្តងៗ ជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក