ជំនួបពិភាក្សាការងាររវាង លោក សុខ ចិន្តាសោភា ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Michael Goltzman អនុប្រធានជាន់ខ្ពស់គោលនយោបាយសកល និងចីរភាព របស់ក្រុមហ៊ុនកូកាកូឡា | លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញគណៈប្រតិភូជាម្ចាស់ផ្ទះ និងបណ្តាប្រទេសអាស៊ាន អញ្ជើញទស្សនាស្តង់ក្រសួងទេសចរណ៍ក្នុងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ | ក្រសួងការងារដឹកនាំប្រជុំផ្សព្វផ្សាយអន្តរក្រសួង ស្តីពី “គោលការណ៍ប្រតិបត្តិស្ដង់ដានៃការធ្វើអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល” នៅតាមសហគ្រាស គ្រឹះស្ថាន | សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសួរសុខទុក្ខកុមារកំព្រា និងរងគ្រោះនៅ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) |

អ.វ.ត.ក. សហការរៀបចំការប្រកួតសវនាការប្រឌិត John H. Jackson លើកទី២២ សម្រាប់ថ្នាក់តំបន់អាស៊ីបូពា៍ និងអូសេអានី ស្តីពីនីតិពាណិជ្ជកម្មអន្តរជាតិ

ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានសហការរៀបចំសវនាការប្រឌិត John H. Jackson លើកទី២២ សម្រាប់ថ្នាក់តំបន់អាស៊ីបូពា៍និងអូសេអានី ស្តីពីនីតិពាណិជ្ជកម្មអន្តរជាតិ ក្រោមកិច្ចសហប្រតិបត្តិការមួយសកលវិទ្យាល័យជាតិគ្រប់គ្រង និង សមាគមន៍និស្សិតច្បាប់អីរ៉ុប ដោយគាំទ្រផ្នែកបច្ចេកទេសពីអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ប្រធានរដ្ឋបាលស្តីទី អ.វ.ត.ក. លោក ក្រាញ់ តូនី បានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះរៀបចំការសវនាការប្រឌិត John H. Jackson នៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតសវនាការប្រឌិតនេះ ថ្នាក់តំបន់ ជាលើកដំបូងរបស់ខ្លួន។

លោកថ្លែងថា៖«អ.វ.ត.ក. មានសេចក្តីសោមនស្សរីករាយដែលបានទទួលសិស្សានុសិស្សផ្នែកច្បាប់ និង គ្រូបង្វឹកទាំងរបស់ពួកគេមកទស្សនា និង ចូលរួមការប្រកួតនេះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ជុំផ្តាច់ព្រ័ត្រ នៅបន្ទប់សវនាការរបស់ អ.វ.ត.ក. នៅថ្ងៃនេះ។ អ.វ.ត.ក. ចូលរួមអបអរសាទរដល់សិស្សានុសិស្សទាំងអស់ ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ តាមរយៈការប្រកួតនេះ ហើយ អ.វ.ត.ក. នឹងគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមបែបនេះ នៅក្នុងដំណាក់កាលមុខងារសេសសល់របស់ខ្លួន»។

ជាមួយគ្នានេះ អ្នកតំណាងអង្គការពាណិជ្ជកម្មពិភពលោក លោក Shashank Kumar បានថ្លែងអំណរគុណចំពោះ អ.វ.ត.ក. សម្រាប់ភាពជាដៃគូដ៏អស្ចារ្យ ក្នុងការសហការរៀបចំការប្រកួតសវនាការប្រឌិតនេះ។ លោកថា៖ «ខ្ញុំពិតជាអរគុណដល់ អ.វ.ត.ក. ព្រោះនេះ គឺជាកិត្តិយសណាស់ ដែលបានរៀបចំឡើងនៅទីនេះ នៅក្នុងបន្ទប់សវនាការរបស់ អ.វ.ត.ក.។ អ.វ.ត.ក. គឺជាស្ថាប័នដ៏អស្ចារ្យមួយ ហើយការងារប្រភេទនេះ គឺពិតជាគួរឱ្យចាប់អារម្មណ៍»។

ទន្ទឹមនោះ អ្នកតំណាងសមាគមន៍និស្សិតច្បាប់អីរ៉ុប លោក Maciej Lodzinski ក៏បានឱ្យដឹងថា៖ «យើងពិតជារីករាយដែលបានរៀបចំការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួត ជុំតំបន់អាស៊ីបូព៌ានិងអូសេអានី ដែលរៀបចំឡើងនៅ អ.វ.ត.ក. និង បន្ទប់សវនាការរបស់ អ.វ.ត.ក.។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ.វ.ត.ក. ដែលបានធ្វើការលើគម្រោងនេះជាមួយពួកយើង»។

ក្រុមចំនួន៩ មកពី កម្ពុជា ចិន ឥណ្ឌូនេស៊ី សិង្ហបុរី តៃវ៉ាន់ និង វៀតណាម បានចូលរួមក្នុងការប្រកួតជុំតំបន់អាស៊ីបូព៌ា និង អូសេអានី ដែលធ្វើឡើងនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៩-១៣ ខែមីនា ឆ្នាំ២០២៤។ ក្រុមចំនួន៤ បានត្រូវជ្រើសរើសទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង វគ្គផ្តាច់ព្រ័ត្រ ដែលបានរៀបចំនៅបន្ទប់សវនាការ នៃមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។ ក្រុមចំនួន២ ដែលបានឈ្នះលេខ១ និង លេខ២ សម្រាប់ថ្នាក់តំបន់អាស៊ីបូពា៍និងអូសេអានី នឹងឈានទៅវគ្គបន្ត ដើម្បីចូលរួមការប្រកួតជុំអន្តរជាតិ ដែលធ្វើឡើងនៅទីស្នាក់ការរបស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

គួរឱ្យដឹងដែរថា កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានសហការរៀបចំការប្រកួតជុំចុងក្រោយ នៃការប្រកួតសវនាការប្រឌិត «ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌» ជាមួយវិទ្យាស្ថាន Raoul Wallenberg (RWI) និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនីតិមនុស្សធម៌អន្តរជាតិ (CSHL)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក