ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Rangers ដាក់បំរាមអ្នកគាំទ្រ ក្រោយមានករណីរើសអើងពូជសាសន៍លើខ្សែប្រយុទ្ធជប៉ុន

ស្កុតលែន៖ អ្នកចាត់ការក្លិបបាល់ទាត់ Celtic លោក  Ange Postecoglou បានចេញមុខថ្កោលទោសចំពោះការរើសអើងប្រកាន់ពូជសាសន៍លើបណ្តាញសង្គម ដោយផ្តោតលើខ្សែប្រយុទ្ធជនជាតិជប៉ុន Kyogo Furuhashi ពីក្រុមអ្នកគាំទ្រក្លិបគូប្រជែង Rangers ដោយបានអះអាងថា អាទិភាពចំពោះមុខសម្រាប់ក្លិបនាពេលនេះគឺការគាំទ្រ និងការពារលើកីឡាករគ្រប់ៗរូបរបស់ក្លិប។

ហេតុការណ៍នេះបានកើតឡើង ក្រោយពេលដែលវីដេអូមួយបានបញ្ចេញនៅលើបណ្តាញសង្គម ដោយគេឃើញមានអ្នកគាំទ្រមួយក្រុមពាក់អាវក្រុម Rangers បានធ្វើដំណើរតាមរថយន្តក្រុងមួយ ហើយបានច្រៀងចំរៀងដែលបង្ហាញអំពីការរើសអើងចំពោះកីឡាករ  Furuhashi តែម្តង រួមជាមួយកាយវិការលើភ្នែកដែលបង្ហាញពីការចំអកទៅលើខ្សែប្រយុទ្ធជប៉ុនវ័យ ២៦ឆ្នាំនេះផងដែរ។

គួរបញ្ជាក់ឱ្យដឹងថា ក្រោយមកក្លិប Rangers ក៏បានបញ្ចេញនូវសេចក្តីថ្លែងការណ៍មួយ អំពីការហាមឃាត់មិនឱ្យក្រុមអ្នកគាំទ្រទាំងនោះចូលទស្សនាការប្រកួតក្នុងកីឡដ្ឋានឡើយ បន្ទាប់ពីក្រុមអ្នកគាំទ្រទាំងនោះ ត្រូវបានក្លិបស៊ើបអង្កេត និងក្រោយមកបានស្គាល់អំពីអត្តសញ្ញាណរបស់ពួកគេ។

គួរបញ្ជាក់ថា ហេតុការណ៍វីដេអូរើសអើងលើបណ្តាញសង្គមនេះបានកើតមានឡើងក្រោយពីក្លិប Rangers ប្រកួតឈ្នះក្លិប Ross County ដោយលទ្ធផល ៤-២ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ ដោយឡែក ក្រុមគូប្រជែងដ៏ខ្លាំងក្លានៃក្របខណ្ឌ Scottish Premiership ទាំងពីរ នឹងត្រូវជួបគ្នានៅថ្ងៃអាទិត្យចុងសប្តាហ៍នេះតែម្តង ពោលគឺក្លិប Celtic នឹងត្រូវបើកទ្វារកីឡដ្ឋាន Ibrox Stadium របស់ខ្លួនទទួលស្វាគមន៍ Rangers នៅថ្ងៃអាទិត្យ ទី២៩ ខែសីហានេះ នាវេលាម៉ោង ៦ល្ងាច (ម៉ោងនៅកម្ពុជា)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក