ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សហរដ្ឋអាមេរិកប្រកាសពីការផ្តល់កញ្ចប់ជំនួយស្មើនឹងទឹកប្រាក់ ៣០០លានដុល្លារឱ្យទៅអ៊ុយក្រែន

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសពីការផ្តល់កញ្ចប់ជំនួយបន្ទាន់សរុបចំនួន ៣០០លានដុល្លារអាមេរិកទៅឱ្យប្រទេសអ៊ុយក្រែន ខណៈដែលមេដឹកនាំប្រទេសប៉ូឡូញបានធ្វើទស្សនកិច្ចទៅកាន់សេតវិមាន និងដើម្បីបញ្ជាក់ទៅកាន់អាមេរិកអំពីការព្រមាន និងការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់រុស្ស៊ី។ គួរបញ្ជាក់ថា សេតវិមានបានបញ្ចប់នូវភាពរាំងស្ទះរយៈពេលជាច្រើនខែពាក់ព័ន្ធទៅនឹងការផ្តល់កញ្ចប់ជំនួយយោធាទៅកាន់អ៊ុយក្រែន ដោយកញ្ចប់ថវិកា ៣០០លានដុល្លារនេះបានដកចេញពីថវិកាសន្សំរបស់មន្ទីរបញ្ចកោណ។

បើទោះជាអាមេរិកបានផ្តល់ជំនួយនេះទៅឱ្យអ៊ុយក្រែនទៅហើយក្ដី ក៏ប៉ុន្តែកញ្ចប់ជំនួយនេះត្រូ​​វបានគេរំពឹងថានឹងអាចទប់ទល់ការចំណាយបានត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ត្បិតទំហំថវិកានេះហាក់តិចតួចពេកសម្រាប់តម្រូវការបច្ចុប្បន្នរបស់អ៊ុយក្រែន។ មិនត្រឹមតែប៉ុណ្ណោះ កងទ័ពរុស្សីមួយរយៈចុងក្រោយនេះត្រូវគេសម្លឹងឃើញថាមានភាពរីកចំរើនខ្លាំង និងមានប្រៀបលើសមរភូមិជាងមុន ជាពិសេសអំឡុងការជាប់គាំងលើការអនុម័តជំនួយរបស់សហរដ្ឋអាមេរិកតែម្តង។ 

គួរបញ្ជាក់ថា ការប្រកាសអំពីការអនុម័តកញ្ចប់ថវិកាជំនួយនេះធ្វើឡើងអំឡុងប្រធានាធិបតីអាមេរិក ទទួលបដិសណ្ឋារកិច្ចនូវថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប៉ូឡូញមានដូចជាប្រធានាធិបតី Andrzej Duda និងនាយករដ្ឋមន្ត្រី Donald Tusk ដែលបាននាំសារ និងព្រមានថាការឈ្លានពានរបស់រុស្ស៊ីនឹងមិនបញ្ឈប់នៅអ៊ុយក្រែនឡើយ។

ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បានប្រាប់អ្នកយកសារព័ត៌មានថា៖ "កញ្ចប់ជំនួយនេះអាចទ្រទ្រង់អ៊ុយក្រែនបានត្រឹមមួយរយៈពេលខ្លីប៉ុណ្ណោះ"។ លោកបន្ថែមថា ក្នុងទំហំជំនួយប៉ុណ្ណេះ អ៊៊ុយក្រែនប្រាកដជាកង្វះសព្វាវុធទល់នឹងភ្លើងសង្គ្រាមជាមួយរុស្សីដែលកំពុងឆេះសន្ធោសន្ធៅនេះ ដែលអាចនឹងមានការបែកធ្លាយនៅតាមមូលដ្ឋានឈរជើងមួយចំនួនរបស់ខ្លួនផងដែរ។ បើតាមប្រភពពីមន្ទីរ​បញ្ចកោណឱ្យដឹងថា ជំនួយយោធាទៅកាន់អ៊ុយក្រែនគ្រានេះក៏មានរួមបញ្ចូលផងដែរនូវប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយ HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក, អាវុធប្រឆាំងយន្តហោះ និងរថក្រោះ គ្រាប់កាំភ្លើងធុនធំ និងគ្រាប់រំសេវសម្រាប់អាវុធធុនតូចជាដើម៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក