
លោក ប៉ាន់ខែម ប៊ុនថន ស្នើឲ្យកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែតបន្តទទួលខុសត្រូវលើការងារការពារសន្តិសុខសង្គមនេះឲ្យបានល្អប្រសើរ
បន្ទាយមានជ័យ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងប៉ោយប៉ែតលោក ប៉ាន់ខែម ប៊ុនថន បានស្នើឲ្យបញ្ជាការឯកភាព និងកងកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត បន្តទទួលខុសត្រូវលើការងារសន្តិសុខឲ្យបានល្អប្រសើរដើម្បីប្រជាពលរដ្ឋមានសេចក្តីសុខសុវត្ថិភាព សប្បាយរីករាយ និងមានឱកាសប្រកបរបរចិញ្ចឹមជីវិតប្រកបដោយភាពកក់ក្តៅ។
លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំជាមួយបញ្ជាការឯកភាពក្រុងប៉ោយប៉ែត អំពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងការបង្រ្កាបទប់ស្កាត់ក្មេងទំនើងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ។
លោក ប៉ាន់ខែម ប៊ុនថន បានលើកឡើងថា៖ «យើងទាំងអស់គ្នា រួមគ្នាធ្វើការងារ ដើម្បីប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ព្រោះប្រជាពលរដ្ឋក្រុងប៉ោយប៉ែត គឺជាគ្រួសាររបស់យើងទាំងអស់គ្នា»។
លោកក៏បានថ្លែងកោតសរសើរចំពោះបញ្ជាការឯកភាព និងសម្ថកិច្ចក្រុងប៉ោយប៉ែត ដែលបានយកចិត្តទុកដាក់ខ្ពស់ និងបានសហការគ្នាយ៉ាងល្អ ក្នុងការអនុវត្តការងារស្នូល និងការងារអន្តរាគមន៍នានា ពិសេសការងារបង្ក្រាបក្រុមក្មេងទំនើង និងបទល្មើសផ្សេងៗ យ៉ាងមានប្រសិទ្ធភាពនាពេលកន្លងមកផងដែរ៕