ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សេចក្ដីប្រកាសព័ត៌មានច្រានចោលការចោទប្រកាន់មកលើស្ថាប័នសាលាដំបូងខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ អ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមានជ័យបានប្រកាសជូនដំណឹងអំពីការចោទប្រកាន់ និងផ្សព្វផ្សាយព័ត៌មានមិនពិតពីសំណាក់បណ្ដាញសង្គមនានាមួយចំនួនដោយបានសរសេរថា “ក្រឡាបញ្ជីបម្រើការងារនៅសាលាដំបូងខេត្តឧត្តរមានជ័យ ត្រូវបានចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន”

ក្នុងសេចក្ដីប្រកាសព័ត៌មាននេះ អ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមានជ័យក៏បានបញ្ជាក់ថា ការ បង្ហោះរបស់គេហទំព័រ ការពិត-Fact និងបណ្តាញសង្គមនានា ដែលមានខ្លឹមសារចោទប្រកាន់ដូចខាងលើនេះ គឺជាព័ត៌មានមិនពិត និងធ្វើឱ្យសាធារណជនមានការយល់ច្រឡំ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូររបស់ស្ថាប័នសាលាដំបូងខេត្តឧត្តរមានជ័យ ម្យ៉ាងវិញទៀត នៅក្នុងអង្គហេតុនៃរឿងនេះ មិនមែនកើតឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នោះទេ គឺបានកើតឡើងក្នុងអំឡុងឆ្នាំ២០១៩ មកម្លេះ ហើយការផ្សព្វផ្សាយថាជាបុគ្គលនោះមន្ត្រីក្រឡាបញ្ជី មិនពិតប្រាកដទេ ។

សាលាដំបូងខេត្តឧត្តរមានជ័យក៏បានជូនដំណឹងដល់ម្ចាស់គេហទំព័រ ការពិត-Fact និងបណ្តាញសង្គមនានា ឱ្យបញ្ឈប់ការផ្សព្វផ្សាយនូវព័ត៌មានមិនពិតនេះបន្តទៀត។ ក្រោយពីបានទទួលដំណឹង និងជូនដំណឹងទៅគេហទំព័រខាងលើនេះ ការបង្ហោះខ្លឹមសារខាងលើត្រូវបានលុប និងសុំទោសរួចហើយ។ ក្នុង ករណីម្ចាស់គេហទំព័រ ការពិត-Fact និងបណ្តាញសង្គមនានា នៅតែបន្តការផ្សព្វផ្សាយព័ត៌មានមិនពិត នោះសាលាដំបូងខេត្តឧត្តរមានជ័យ នឹងមានចំណាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក