ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កងកម្លាំងទាហានអាមេរិកចាប់ផ្តើមចេញមកដំណើរបំពេញបេសកកម្មសាងសង់កំពង់ផែនៅតំបន់ហ្គាហ្សា

សហរដ្ឋអាមេរិក៖ នាវានៃកងទ័ពអាមេរិកចំនួន ៤គ្រឿងបានចាកចេញពីមូលដ្ឋានរបស់ខ្លួនក្នុងរដ្ឋ Virginia ដោយក្នុងនោះមានវត្តមានកងកម្លាំងទាហានអាមេរិកប្រហែល ១០០នាក់ និងឧបករណ៍ដែលជាតម្រូវការសម្រាប់ការសាងសង់កំពង់ផែបណ្តោះអាសន្ននៅលើឆ្នេរតំបន់ហ្គាហ្សា (Gaza) ដែលជាទីតាំងសម្រាប់ការផ្តល់ និងជំនួយសង្គ្រោះបន្ទាន់ចាំបាច់មកតំបន់នេះ។

នាវាទាំង ៤គ្រឿងបានចាប់ផ្តើមចេញដំណើរពីកំពង់ផែនៃមូលដ្ឋានរួម Langley-Eustis ដែលគេរំពឹងថានឹងចំណាយពេលធ្វើដំណើរប្រហែលជា ៣០ថ្ងៃទៅកាន់ឈូងសមុទ្រមេឌីទែរ៉ាណេភាគខាងកើតសម្រាប់បេសកកម្មសាងសង់កំពង់ផែថ្មីនេះ។ ការសាងសង់កំពង់ផែសម្រាប់ការទទួលជំនួយមនុស្សធម៌នានានេះ ត្រូវបានគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀតរបស់សហរដ្ឋអាមេរិក ក្នុងការបង្ខិតជំនួយឱ្យចូលមកក្នុងតំបន់ហ្គាហ្សាបាន ខណៈមធ្យោបាយដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាស សុទ្ធតែត្រូវបានគេសម្លឹងឃើញឧបសគ្គសំខាន់ៗដែលបណ្ដាលមកពីសង្គ្រាមដែលកំពុងបន្តយ៉ាងរ៉ាំរ៉ៃ។

បើតាមឧត្តមសេនីយ៍ Brad Hinson បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា ទីតាំងកំពង់ផែនេះនឹងត្រូវស្ថាបនាសម្រាប់នាវាទំហំតូចអាចនាំយកសម្ភារៈ និងជំនួយពីនាវាធុនធំចូលទៅកាន់កំពង់ផែបាន ហើយក៏ជាទីតាំងសម្រាប់ផ្ទេរសម្ភារៈ និងជំនួយមនុស្សធម៌ទាំងឡាយទៅកាន់ប្រជាជនដែលកំពុងមានតម្រូវការចាំបាច់ក្នុងទូទាំងតំបន់ហ្គាហ្សាផងដែរ។ បើតាមប្រភពពីនាយទាហានជាន់ខ្ពស់រូបនេះបញ្ជាក់ថា កំពង់ផែខាងលើអាចនឹងស្ថាបនារួចរាល់ដោយចំណាយរយៈពេលប្រហែល ៦០ថ្ងៃ។ លោកបន្តថា៖ "នៅពេលដែលកំពង់ផែនេះអាចដំណើរការពេញលេញ នោះមានន័យថា ជំនួយជាអាហារចំនួន ២លានកញ្ចប់ និងទឹកស្អាតសម្រាប់បរិភោគចំនួន ២លានដប នឹងត្រូវដឹកជញ្ជូនមកទីនេះបានជារៀងរាល់ថ្ងៃ សម្រាប់ចែកចាយទៅកាន់ប្រជាជនទាំងអស់នៅក្នុងតំបន់ហ្គាហ្សាដែលកំពុងត្រូវការជំនួយនេះ"

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក