ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជប៉ុនផ្តល់ជំនួយចំនួន ១៥លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់

*ភ្នំពេញ៖* នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កម្ពុជា និងជប៉ុន គ្រោងនឹងចុះកិច្ចព្រមព្រៀងជាផ្លូវការសម្រាប់កម្ចីសម្បទានសរុប ២១,១០៤លានយ៉េន (ស្មើនឹងប្រមាណ ១៥៤លានដុល្លារអាមេរិក) ក្នុងគោលបំណងជំរុញគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា រួមជាមួយអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក KOMURA Masahiro នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរ និងឯកសារពាក់ព័ន្ធនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

កម្ចីសម្បទាននេះបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុនក្នុងការគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ក្នុងពេលជាមួយគ្នានេះ ជំនួយហិរញ្ញវត្ថុនេះនឹងជំរុញបន្ថែមទៀតនូវទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ ដែលត្រូវបានលើកកំពស់ទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" នៅឆ្នាំ២០២៣។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក