ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពត្រៀមរៀបចំមហាសន្និបាតវិស័យយុត្តិធម៌

ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនប្រសិទ្ធភាពក្នងវិស័យយុត្តិធម៌នៅកម្ពុជាលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំសំខាន់មួយនៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ដើម្បីត្រៀមរៀបចំមហាសន្និបាតនៃវិស័យយុត្តិធម៌ជាតិ ដែលជាវាយតម្លៃលទ្ធផលឆ្នាំ២០២៣ និងកំណត់ទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៤។

ដោយបានប្រមូលផ្តុំធាតុចូលនៃការរៀបចំរបៀបវារៈនិងទិន្នន័យសំខាន់ៗពីស្ថាប័នពាក់ព័ន្ធសម្រាប់ការត្រៀមរៀបចំមហាសន្និបាតនៃវិស័យយុត្តិធម៌ កិច្ចប្រជុំនេះបានដើរតួជាវេទិកាសម្រាប់ការពិភាក្សាដ៏ទូលំទូលាយដើម្បីកំណត់នូវប្រធានបទសំខាន់ៗសម្រាប់យកទៅពិភាក្សាក្នុងមហាសន្និបាត ពិសេសការដាក់ចេញនូវសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតឆ្នាំ២០២៤នេះ ដែលត្រូវបានរំពឹងថាជាប្រវត្តិសាស្ត្រថ្មីនៃវិស័យយុត្តិធម៌នៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក្នុងតួនាទីដឹកនាំដំណើរការត្រៀមរៀបចំមហាសន្និបាតបានចេញសេចក្តីណែនាំសំខាន់ៗជូនគណៈកម្មការរៀបចំដោយបានគូសបញ្ជាក់ពីភាពចាំបាច់នៃការសម្របសម្រួលយ៉ាងរលូន ដើម្បីធានាថាមហាសន្និបាតសម្រាប់វិស័យយុត្តិធម៌ទូទាំងប្រទេសដំណើរការប្រកបដោយប្រសិទ្ធភាពឈានទៅសម្រេចបាននូវគោលបំណងរបស់ខ្លួនក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃក្របខ័ណ្ឌប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។

អនុសាសន៍ដែលដាក់ចេញដោយលោកឧបនាយករដ្ឋមន្ត្រីមានទម្ងន់យ៉ាងសំខាន់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅរកការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវច្បាប់របស់ប្រទេសជាតិ និងការលើកកម្ពស់សង្គមប្រកបដោយយុត្តិធម៌ តាមរយៈការចូលរួមយ៉ាងសកម្មនៅកម្រិតខ្ពស់បំផុត កម្ពុជាបានត្រៀមខ្លួនជាស្រេចដើម្បីបោះជំហានទៅមុខក្នុងការស្វែងរកអភិបាលកិច្ចប្រកបដោយសមធម៌ និងឧត្តមភាពតុលាការ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក