ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក គឹម សន្តិភាព: អយ្យការអមសាលាដំបូងបានចោទប្រកាន់ទណ្ឌិត សម រង្សី ពីបទរារាំងវិធានការរដ្ឋបាល និងញុះញង់បង្កឱ្យមានអសន្តិសុខសង្គម

(ភ្នំពេញ)៖ ទណ្ឌិត សម រង្សី ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេស ត្រូវបានអយ្យការអមសាលាដំបូងចោទប្រកាន់ពីបទរារាំងវិធានការរដ្ឋបាលនិងញុះញង់បង្កឱ្យមានអសន្តិសុខសង្គម។ នេះបើតាមការបញ្ជាក់របស់លោក គឹម សន្តិភាព ថ្លែងក្នុងសន្និសីទសារព័ត៌មាន រយៈពេលជាង៣ម៉ោងស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់មកអ្នកយកព័ត៌មានថា កាលពីថ្ងៃទី២៧ មេសាម្សិលមិញ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ ទណ្ឌិត សម រង្សី ពីបទរារាំងវិធានការរដ្ឋបាល និងញុះញង់ បង្កឱ្យមានអសន្តិសុខក្នុងសង្គម ហើយមកដល់ពេលនេះ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីការតាមចាប់ខ្លួនឧក្រិដ្ឋជនរូបនេះផងដែរ។

លោក គឹម សន្តិភាព ថ្លែងថាកន្លងទៅ ទណ្ឌិត សម រង្សី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋប្រឆាំងជាមួយនឹងវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងអាជ្ញាធរ ហើយបានញុះញង់ឱ្យពលរដ្ឋចេញពីក្នុងផ្ទះ។ លោក គឹម សន្តិភាព បានចាត់ទុកថានេះជាទង្វើប្រឆាំងជាមួយច្បាប់កម្ពុជា។

រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រកាសនៅថ្ងៃនេះថា «មកដល់ពេលនេះ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាចាប់ខ្លួនឧក្រិដ្ឋជននេះផងដែរ ដូច្នេះសូមបងប្អូនកុំជឿតាមការញុះញ់ងរបស់ឧក្រិនជនរូបនេះ ដែលជាអ្នកញៀនប្រព្រឹត្តិបទល្មើស ដោយគ្មានខ្លាច ហើយសូមបងប្អូនចូលរួមទាំងអស់គ្នាដើម្បីឈានទៅបិទបញ្ចប់ហើយនឹងបានវិលត្រលប់ទៅរស់នៅក្នុងជីវភាពធម្មតា មុនព្រឹត្តិការណ៍២០កុម្ភៈ»។

គួរបញ្ជាក់ផងដែរថា ទណ្ឌិត សម រង្ស៉ី បានបង្ហោះវីដេអូតាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដោយញុះញង់ឱ្យប្រជាពលរដ្ឋងើបបះបោរប្រឆាំងនឹងវិធានការបិទខ្ទប់ ក្រោមល្បិចកលបង្កចលាចល ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយ បង្គាប់ឱ្យចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ដែលញុះញង់ឱ្យប្រជាពលរដ្ឋងើបបះបោរប្រឆាំងនឹងវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល។ 

ការចេញដីកាឱ្យចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលបានប្តឹងទណ្ឌិត សម រង្ស៉ី ពីបទរារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់បង្កឱ្យមានភាពវឹងវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក