ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កូរ៉េខាងត្បូងថាសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកគ្មានអ្វីផ្លាស់ប្តូរឡើយ ទោះប្រធានាធិបតីបន្ទាប់ជាអ្នកណាក៏ដោយ

កូរ៉េខាងត្បូង៖ ប្រភពពីមន្រ្តីជាន់ខ្ពស់ម្នាក់នៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងថ្លែងថា កូរ៉េខាងត្បូងរំពឹងថានឹងមិនមានការផ្លាស់ប្ដូរណាមួយជុំវិញជំហរការទូត និងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនោះទេ បើទោះបីជាការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីគ្រោងនឹងធ្វើឡើងនាខែវិច្ឆិកាខាងមុខនេះក៏ដោយ។ ជាងនេះទៅទៀត កូរ៉េខាងត្បូងសង្ឃឹមថានឹងមានវឌ្ឍនភាពបន្ថែមទៀតលើកិច្ចពិភាក្សាអំពីកញ្ចប់ថវិកាសម្រាប់ការចំណាយលើវិស័យការពារជាតិ ព្រមទាំងបញ្ហាប្រឈមផ្សេងៗទៀតក្នុងឆ្នាំនេះ។ 

ក្នុងសម្ដីថ្លែងទៅកាន់អ្នកសារព័ត៌មានមួយក្រុម មន្រ្តីជាន់ខ្ពស់ដដែលថ្លែងថា កូរ៉េខាងត្បូងមិនដំណើរការគោលនយោបាយរបស់ខ្លួនដោយផ្អែកលើការព្យាករណ៍អំពីបេក្ខភាពប្រធានាធិបតី និងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកានោះទេ ប៉ុន្តែភាគីទាំងពីរនឹងព្យាយាមជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងភាពជាដៃគូសន្តិសុខតាមធម្មតាមុនពេលការបោះឆ្នោតធ្វើឡើង។

កូរ៉េខាងត្បូងបានព្យាយាមលើកទឹកចិត្តឱ្យរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បំពេញការងាររបស់ខ្លួនកាន់តែសកម្មបន្ថែមមុនបញ្ចប់អាណត្តិរបស់ខ្លួន ហើយភាគីទាំងពីរក៏មមាញឹកលើកិច្ចពិភាក្សារួមគ្នាជាច្រើន ជាពិសេសផ្តោតទៅលើផែនការកញ្ចប់ថវិកាវិស័យការពារជាតិផ្ទាល់តែម្តង។ គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក Donald Trump ធ្លាប់បានចោទប្រកាន់មកលើកូរ៉េខាងត្បូងថាបាន "ព្យាយាមកេងចំណេញ" លើកម្លាំងយោធាអាមេរិក ព្រមទាំងទាមទារឱ្យរដ្ឋាភិបាលទីក្រុងសេអ៊ូលចំណាយយ៉ាងហោច ៥ពាន់លានដុល្លារអាមេរិកសម្រាប់យោធាអាមេរិកដែលដាក់ពង្រាយនៅលើទឹកដីកូរ៉េខាងត្បូងផ្ទាល់។ 

ប្រភពពីមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូងថ្លែងថា ប្រសិនបើលោក Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក យើង (កូរ៉េខាងត្បូង) ក៏នៅតែបន្តធ្វើការជាមួយរដ្ឋាភិបាលរបស់លោកជាធម្មតា ហើយសម្ព័ន្ធភាពរវាងភាគីទាំងពីរក៏នៅតែមានដដែល ដោយផ្អែកលើការគាំទ្រដ៏រឹងមាំពីសភាអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង និងសហប្រតិបត្តិការត្រីភាគីសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង-ជប៉ុន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក