ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ថៃ នឹងទទួលបានវ៉ាក់សាំង AstraZeneca ៦១លានដូសក្នុងឆ្នាំនេះ

ថៃ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានប្រកាសនៅថ្ងៃចន្ទ ទី២៣ ខែសីហាម្សិលមិញនេះថា រដ្ឋាភិបាល នឹងទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៦១លានដូស នៅមុនដំណាច់ឆ្នាំ២០២១នេះ ខណៈដែលប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងពន្លឿនកិច្ចការងារវ៉ាក់សាំងរបស់ខ្លួន ស្របពេលដែលចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះ នៅតែជាក្តីបារម្ភ និងបញ្ហាប្រឈមធំបំផុតរបស់រដ្ឋាភិបាល។

គួរឱ្យដឹងថា ប្រទេសថៃគឺជាទីតាំងសម្រាប់ការផលិតវ៉ាក់សាំងប្រភេទ AstraZeneca​ សម្រាប់ការផ្គត់ផ្គង់ដល់បណ្តាប្រទេសនានាក្នុងតំបន់ ប៉ុន្តែថៃខ្លួនឯងផ្ទាល់បែរជាជួបបញ្ហាយឺតយ៉ាវក្នុងការផ្តល់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនទៅវិញ ពោលគឺមកដល់បច្ចុប្បន្ននេះ ថៃទើបអនុវត្តការផ្តល់វ៉ាក់សាំងជូនប្រជាជនខ្លួនបានប្រមាណ ៩ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនសរុប ៦៦លាននាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Anucha Burapachaisri អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃបានបញ្ជាក់ថា នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រទេស និងប្រជាជនថៃ ដែលវានឹងជួយជំរុញបង្កើនប្រព័ន្ធភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយបន្ទុកទៅលើប្រព័ន្ធសុខាភិបាល និងអាចជួយឱ្យពលរដ្ឋឆាប់បានវិលត្រឡប់ទៅកាន់ជីវភាពធម្មតាឡើងវិញ ដែលជាកត្តាមួយយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ។

កន្លងមក ក្រុមហ៊ុនរោងចក្រផលិតវ៉ាក់សាំង AstraZeneca ធ្លាប់បានស្នើទៅក្រសួងសុខភាពសាធារណៈរបស់ថៃ ក្នុងការពន្យារពេលផ្គត់ផ្គង់វ៉ាក់សាំងចំនួន ៦១លានដូស ទៅកាន់ខែឧសភា ឆ្នាំ២០២២ ប៉ុន្តែមានការប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់អាជ្ញាធរ និងប្រជាជនថៃផ្ទាល់។ យ៉ាងណាមិញ កិច្ចព្រមព្រៀងផ្គត់ផ្គង់ក្នុងឆ្នាំ២០២១នេះបានកើតឡើង ក្រោយមានជំនួបមួយដោយផ្ទាល់រវាងនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់-អូចា ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca លោក Pascal Soriot។

ជារួមមក បើតាមទិន្នន័យដែលទទួលបាន ក្រោយការព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំង AstraZeneca ចំនួនជាង ៦១លានដូសនេះ ថៃនឹងមានវ៉ាក់សាំងសរុបចំនួនជាង ១២០លានដូសក្នុងឆ្នាំ២០២១ ដោយបូករួមទាំងវ៉ាក់សាំងប្រភេទ Sinovac ចំនួន ៣០លានដូស និង Pfizer ចំនួន ៣០លានដូសដែលធ្លាប់បានបញ្ជាទិញកន្លងមក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក