ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឥណ្ឌាបាញ់សាកល្បងមីស៊ីលផ្ទុកក្បាលនុយក្លេអ៊ែរច្រើនគ្រាប់ជាលើកដំបូងបង្អស់បានដោយជោគជ័យ

ឥណ្ឌា៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានប្រកាសពីភាពជោគជ័យរបស់ប្រទេសមហាអំណាចអាស៊ីនេះក្នុងការបាញ់សាកល្បងនូវកាំជ្រួចផ្លោង (មីស៊ីល) ដែលផលិតនៅក្នុងស្រុកផ្ទាល់ ដែលជាមីស៊ីលមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើនជាលើកដំបូង។

តាមរយៈមតិ (Comment) នៅលើបណ្ដាញសង្គម X លោក Modi ថ្លែងថា លោកពិតជាមានមោទកភាពចំពោះការបាញ់បង្ហោះ និងជាការធ្វើតេស្តលើកដំបូងនៃមីស៊ីល Agni-5 ដែលជាសមិទ្ធិផលធ្វើឡើងដោយប្រជាជនឥណ្ឌាផ្ទាល់ ជាពិសេសមីស៊ីលនេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Multiple Independently Targetable Re-entry Vehicle (MIRV) បន្ថែមទៀត។ សូមបញ្ជាក់ថា បច្ចេកវិទ្យា MIRV នេះអាចធ្វើឱ្យមីស៊ីលប្រភេទ Agni-5 នេះមានសមត្ថភាពផ្ទុកក្បាលអាវុធនុយក្លេអ៊ែរច្រើនគ្រាប់លើមីស៊ីលតែមួយ និងអាចបំបែកចេញពីគ្នាដើម្បីវាយប្រហារលើគោលដៅផ្សេងៗគ្នាបានក្នុងពេលតែមួយផងដែរ។ 

លោក Modi មិនបានផ្តល់ព័ត៌មានលម្អិតអំពីការបាញ់បង្ហោះនេះទេ ប៉ុន្តែកន្លងមកឥណ្ឌាក៏ធ្លាប់បានបាញ់សាកល្បងនូវមីស៊ីល Agni-5 នេះជាច្រើនគ្រាប់ ដែលមីស៊ីលនេះជាការបង្កើតឡើងដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិឥណ្ឌា។ លោក Rajnath Singh រដ្ឋមន្រ្តីការពារជាតិឥណ្ឌាថ្លែងថា ឥណ្ឌាត្រូវបានជ្រើសរើសចូលក្នុងក្រុមប្រទេសដែលមានការអភិវឌ្ឍន៍ខ្ពស់លើសមត្ថភាព  និងបច្ចេកវិទ្យាមីស៊ីល។

គួរបញ្ជាក់ថា Agni ដែលមានន័យថា "អគ្គី" ជាភាសាសំស្រ្កឹត គឺជាឈ្មោះដែលត្រូវបានផ្តល់ឱ្យនូវគ្រាប់រ៉ុក្កែតជាច្រើនដែលប្រទេសឥណ្ឌាបានបង្កើតឡើង និងជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍កាំជ្រួចមីស៊ីលដែលបានចាប់ផ្តើមឡើងនៅឆ្នាំ១៩៨៣។ កន្លងមក ការអភិវឌ្ឍន៍សមត្ថភាពមីស៊ីលរយៈចម្ងាយខ្លីរបស់ឥណ្ឌា ត្រូវបានគេវិភាគថាគឺជាការបង្កើតឡើងក្នុងគោលបំណងទប់ទល់នឹងប៉ាគីស្ថាន ដែលជាគូប្រជែងជិតខាងរាប់សិបឆ្នាំមកហើយ។ យ៉ាងណាក្ដី ចំពោះការអភិវឌ្ឍន៍សមត្ថភាពកម្រិតខ្ពស់នៃមីស៊ីល Agni ជំនាន់ថ្មីនេះ ត្រូវបានមជ្ឈដ្ឋានវិភាគអន្តរជាតិជាច្រើនលើកឡើងស្រដៀងគ្នាថា គឺជាការផ្តោតសំខាន់របស់ឥណ្ឌាលើការទប់ទល់ និងប្រជែងអំណាចក្នុងតំបន់អាស៊ីជាមួយចិនជំនួសវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក