ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីអ៊ុយក្រែនអះអាងពីវឌ្ឍនភាពរបស់កងទ័ពខ្លួន និងជាការឆ្លើយតបនឹងមតិរបស់សម្ដេចប៉ាប

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងថា ស្ថានភាពនៃកងទ័ពរបស់លោកកំពុងមានភាពប្រសើរឡើង ខណៈបច្ចុប្បន្នអ៊ុយក្រែនកំពុងមានលទ្ធភាពអាចបញ្ឈប់ការវិវត្តន៍របស់កងទ័ពរុស្សីនៅសមរភូមិជួរមុខទៀតផង ខណៈថ្មីៗនេះរដ្ឋាភិបាលទីក្រុង គៀវ (Kyiv) ក៏ទើបតែច្រានចោលសំណើរបស់សម្តេចប៉ាបដែលមានគោលបំណងឱ្យអ៊ុយក្រែន និងរុស្សីងាកមកចូលតុចរចាវិញ។ 

គួរបញ្ជាក់ថា រយៈពេលជាង ២ឆ្នាំនៃសង្គ្រាមរុស្សី និងអ៊ុយក្រែនកន្លងមក រដ្ឋាភិបាលលោក Zelenskyy បានប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងនៅសមរភូមិជួរមុខ ហើយរុស្សីក៏ក្តាប់យកបានមូលដ្ឋានសំខាន់ៗជាច្រើនបន្ថែមទៀត និងចុងក្រោយបង្អស់គឺជាបញ្ហាប្រឈមនៃកញ្ចប់ថវិកាជំនួយរបស់សហរដ្ឋអាមេរិកទៀតសោតក៏កំពុងត្រូវបានជាប់គាំងបន្ថែមទៀត។ 

យ៉ាងណាមិញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយបារាំង BFM TV លោក Zelenskyy ថ្លែងថា៖ "ការមានប្រៀបរបស់រុស្សីលើសមរភូមិកំពុងត្រូវបានបង្អាក់។ បច្ចុប្បន្ននេះ កងទ័ពរបស់យើងកំពុងផ្តោតទៅលើសមរភូមិនៅភាគខាងកើតដែលរុស្សីកំពុងមានប្រៀបនេះ"។ គួររំឮកផងដែរថា ការថ្លែងបែបនេះរបស់ប្រធានាធិបតីអ៊ុយក្រែនធ្វើឡើង ក្រោយពេលដែលលោកបានបង្ហាញនូវកាយវិការខឹងសម្បារយ៉ាងខ្លាំង ចំពោះមតិរបស់សម្តេចប៉ាប Francis ដែលថ្លែងតាមរយៈទូរទស្សន៍ RTS របស់ប្រទេសស្វីសថា៖ "អ្នកដែលខ្លាំងបំផុតគឺជាអ្នកដែលមើលឃើញស្ថានភាពជាក់ស្ដែង មានការគិតគូរអំពីប្រជាជន ហើយមានភាពក្លាហានក្នុងការលើកទង់ស និងងាកមកចូលតុចរចា"។

ឆ្លើយតបភ្លាមៗ ក្រសួងការបរទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទបានកោះហៅបេសកជនពិសេសរបស់បុរីវ៉ាទីកង់ និងបានថ្លែងថារដ្ឋាភិបាល និងប្រជាជនអ៊ុយក្រែនទាំងមូលមានការខកចិត្តជាខ្លាំងចំពោះមតិ និងការលើកឡើងរបស់សម្ដេចសង្ឃប៉ាប។ ក្រសួងការបរទេសអ៊ុយក្រែនក៏បានបញ្ជាក់បន្ថែមទៀតថា ការថ្លែងបែបនេះរបស់សម្តេចប៉ាបដែលជាមេដឹកនាំនៃសាសនាគ្រិស្តនិកាយកាតូលិក វាហាក់បីដូចជាការលើកទឹកចិត្តរុស្សីឱ្យកាន់តែមិនគោរព និងរឹតតែបំពានបន្ថែមលើច្បាប់អន្តរជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក