ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ៊ីស្រាអែលកំពុងផ្ទៀងផ្ទាត់របាយការណ៍អំពីការសម្លាប់មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមប្រយុទ្ធហាម៉ាស

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊៊ីស្រាអែលបានប្រកាសនៅថ្ងៃចន្ទ ទី១១ ខែមីនានេះ កងកម្លាំងអ៊ីស្រាអែលកំពុងផ្ទៀងផ្ទាត់ទៅលើសេចក្ដីរាយការណ៍មួយដែលបានបញ្ជាក់ថា មេដឹកនាំជាន់ខ្ពស់លំដាប់ទី២ ម្នាក់នៃក្រុមសកម្មប្រយុទ្ធហាម៉ាស បានស្លាប់ក្នុងហេតុការណ៍នៃការវាយប្រហារតាមផ្លូវអាកាសមួយនាពេលថ្មីៗនេះ។ អំឡុងពេលនេះដែរ កិច្ចចរចាស្វែងរកការឯកភាពគ្នាលើបទឈប់បាញ់រវាងភាគីទាំងពីរនៅតែបន្តជាប់គាំងនៅឡើយ ខណៈដែលខែដ៏ពិសិដ្ឋរបស់សាសនិកឥស្លាមនៃបុណ្យរ៉ាម៉ាដានបានឈានចូលមកដល់។

ប្រសិនបើរបាយការណ៍របស់កងទ័ពអ៊ីស្រាអែលខាងលើជាការពិតមានន័យថា លោក Marwan Issa  គឺជាមេដឹកនាំជាន់ខ្ពស់ជាងគេបង្អស់នៃចលនាសកម្មប្រយុទ្ធឥស្លាមហាម៉ាសដែលត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ក្នុងអំឡុងសង្គ្រាមដែលអូសបន្លាយពេលជាង ៥ខែកន្លងមក។ វិទ្យុកងទ័ពអ៊ីស្រាអែល បានបញ្ជាក់ថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើជំរុំ Al-Nusseirat នៅកណ្តាលតំបន់ហ្គាហ្សាកាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ដែលក្រុមចារកិច្ចរបស់ខ្លួនបានរាយការណ៍ពីវត្តមានរបស់មេដឹកនាំជាន់ខ្ពស់នៃក្រុមសកម្មប្រយុទ្ធហាម៉ាស។ របាយការណ៍ដដែលក៏បានបញ្ជាក់ថា ការវាយប្រហារនេះបានសម្លាប់មនុស្សចំនួន ៥នាក់។ 

ដោយឡែក បើយោងតាមកាសែត Haaretz របស់អ៊ីស្រាអែលបានចុះផ្សាយថា បច្ចុប្បន្ននេះអ៊៊ីស្រាអែលកំពុងពិនិត្យឱ្យច្បាស់ថា តើការវាយប្រហារនេះពិតជាបានផ្តាច់ជីវិតលោក Marwan Issa មែនឬក៏យ៉ាងណា? យ៉ាងណាក្ដី មកទល់នឹងពេលនេះទាំងកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស ពុំទាន់មានភាគីណាមួយចេញមកឆ្លើយតបទៅលើអ្វីដែលជាការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយនៅឡើយ។

គួរបញ្ជាក់ថា លោក Marwan Issa គឺជាគោលដៅធំបំផុតមួយរបស់អ៊ីស្រាអែល ព្រមជាមួយបុគ្គលសំខាន់មួយរូបទៀតគឺលោក Yahya Sinwar ដែលគេជឿជាក់ថាជាអ្នករៀបចំផែនការយ៉ាងល្អិតល្អន់បំផុតពីក្រោយហេតុការណ៍វាយប្រហារដែលសម្លាប់មនុស្សប្រមាណជា ១,២០០នាក់នៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលាកន្លងទៅ។ ងាកទៅជ្រុងម្ខាងទៀត ប្រសិនបើអ៊៊ីស្រាអែលពិតជាបានសម្លាប់មេដឹកនាំក្រុមហាម៉ាសរូបនេះពិតមែន នោះនឹងធ្វើឱ្យការចរចាអំពីបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងកាន់តែស្មុគស្មាញបន្ថែមទៀត បើទោះបីជាភាគីអ៊ីស្រាអែលបានអះអាងថា កិច្ចចរចានៅតែបន្តតាមរយៈអន្តរការីអេហ្ស៊ីប និងកាតាក៏ដោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក