ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី កោតសរសើរពីវឌ្ឍនភាពនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ

កណ្តាល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤៖ នាយករដ្ឋមន្ត្រីសម្តេច ហ៊ុន ម៉ាណែត បានសម្តែងក្តីរំភើបរីករាយជាខ្លាំង ខណៈបានឃើញការរីកចំរើនគួរឱ្យកត់សម្គាល់នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានសាទរថាជាព្រលានយន្តហោះធំជាងគេរបស់កម្ពុជា និងជាសក្ខីភាពនៃមោទនភាពរបស់ប្រទេសជាតិ។

សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ ក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី១ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

ដោយឆ្លុះបញ្ចាំងពីបទពិសោធន៍នេះ នាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា «អារម្មណ៍រំភើបតាំងពីឡានចូលមក ពីផ្លូវខ្សែក្រវ៉ាត់ក្រុងចូលមកដល់ក្នុង ហើយមកលើនេះ ទោះបីមិនទាន់ចប់(សាងសង់ចប់) ក៏ដោយ តែអារម្មណ៍រំភើបព្រឺរោម ថ្ងៃមុនទៅសម្ពោធអាកាសយានដ្ឋានអន្តរជាតិអង្គរ មានអារម្មណ៍រំភើបម្តងហើយ»

យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា ការសាងសង់លើអាកាសយានដ្ឋានអន្តរជាតិតេជោ 4F បានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ម៉ៅ ហាវណាល់ បានលាតត្រដាងថា ដំណាក់កាលទី១ នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១% ជាមួយនឹងការចំណាយសរុបចំនួន ៩៦១លានដុល្លារអាមេរិក ដែលបានបែងចែកសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លើសពីការគ្រោងទុកនៃការវិនិយោគសរុបចំនួន ១.៥ពាន់លានដុល្លារ។ .

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានគូសបញ្ជាក់ថា តាមផែនការដែលបានគ្រោងទុក ដំណាក់កាលសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ ចាត់ថ្នាក់ជា 4F គ្រោងនឹងបើកដំណើរការនៅឆមាសទី១ ឆ្នាំ២០២៥។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក