ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អត្តពលិកស្រ្តីមានពិការភាព លើកទឹកចិត្តជនមានពិការភាពដទៃ និងបង្ហាញមោទនភាពក្រោយចូលប្រកួតប្រជែងនៅប៉ារ៉ាឡាំពិក

ប៉ារ៉ាឡាំពិក៖ កីឡាការិនីមានពិការភាព និងជាសមាជិកស្រ្តីដំបូងគេក្នុងក្រុមអត្តពលិកជនភៀសខ្លួនប៉ារ៉ាឡាំពិក បានបង្ហាញនូវមោទនភាពដែលនាងអាចមានវត្តមានក្នុងការប្រកួតព្រឹត្តិការណ៍កីឡាជនពិការ ឬ Paralympic Game ឆ្នាំ២០២១ នៅទីក្រុងតូក្យូ មិនត្រឹមតែប៉ុណ្ណោះនាងក៏បានបង្ហាញការជំរុញលើកទឹកចិត្តទៅកាន់ស្រ្តីដែលមានពិការភាពឱ្យចូលរួមក្នុងសកម្មភាពកីឡាផ្សេងទៀតផងដែរ។

អត្តពលិកស្រ្តី នាង Alia Issa កើតនៅប្រទេសក្រិក ដែលមានឪពុកម្តាយមកពីប្រទេសស៊ីរី នឹងចូលរួមប្រកួតប្រជែងលើវិញ្ញាសារចោលដំបង នាព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២០ ដែលលើកមកប្រកួតក្នុងឆ្នាំ២០២១នេះ ដោយសារការពន្យារពេលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។

ក្នុងសន្និសីទមួយ នាង Alia ដែលមានវ័យ ២០ឆ្នាំ បានថ្លែងការលើកទឹកចិត្តមួយជំរុញដល់ស្រ្តីដែលមានពិការភាពដទៃទៀតជុំវិញពិភពលោក ឱ្យចាប់ផ្តើមអនុវត្តសកម្មភាពកីឡា កុំសម្ងំតែនៅក្នុងផ្ទះ ហើយគួរតែចេញមកខាងក្រៅ មកកាន់ពិភពលោកដូចជាមនុស្សដទៃទៀតដែរ។ នាងបានបន្តទៀតថា នាងមិនធ្លាប់ស្រមៃម្តងណាសោះឡើយថា នាងនឹងអាចមានវត្តមានក្នុងការប្រកួតកីឡាជនពិការពិភពលោក ឬ Paralympic Game នេះទេ ហើយវាជាកិត្តិយសបំផុតសម្រាប់នាងដែលបានប្រកួតប្រជែងក្នុងនាមជាអត្តពលិកនារីដំបូងគេបង្អស់របស់ក្រុមជនភៀសខ្លួនប៉ារ៉ាឡាំពិក។

គួរឱ្យដឹងថា នាង Alia Issa បានជួបប្រទះជំងឺលើស្បែកម្យ៉ាង តាំងពីពេលដែលនាងមានវ័យ ៤ឆ្នាំ ដែលជំងឺនោះបានប៉ះពាល់ដល់ប្រព័ន្ធ​ប្រសាទរបស់នាង។ បច្ចុប្បន្ននេះនាងត្រូវប្រើប្រាស់រទេះជនមានពិការភាព និងមានការលំបាកក្នុងការនិយាយស្តីផងដែរ។ នាងបានចាប់ផ្តើមហ្វឹកហាត់កីឡាជនពិការកាលពី ៣ឆ្នាំមុន ហើយនាងនឹងមានវត្តមានក្នុងព្រឹត្តិការណ៍កីឡាជនពិការប៉ារ៉ាឡាំពិកឆ្នាំនេះ ដែលជាលើកទី២ សម្រាប់ក្រុមអត្តពលិកភៀសខ្លួនប៉ារ៉ាឡាំពិកចូលរួមប្រកួតប្រជែង ក្រោយបង្ហាញខ្លួនលើកដំបូងកាលពីឆ្នាំ ២០១៦ នៅទីក្រុង Rio ​ប្រទេសប្រេស៊ីល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក