ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុននឹងហោះទៅទីក្រុងព្យុងយ៉ាងជួបកូរ៉េខាងជើងក្នុងវគ្គជម្រុះ FIFA World Cup

កីឡា៖ ការប្រកួតវគ្គជម្រុះ FIFA World Cup រវាងកូរ៉េខាងជើង ទល់នឹងជប៉ុននឹងធ្វើឡើងនៅរដ្ឋធានី ព្យុងយ៉ាង (Pyongyang) របស់កូរ៉េខាងជើងដូចកាលវិភាគដែលគ្រោងទុក។ នេះបើយោងតាមការប្រកាសរបស់សមាគមបាល់ទាត់ជប៉ុន (JFA) បញ្ជាក់នៅល្ងាចថ្ងៃទី១១ ខែមីនានេះ។ 

គួរបញ្ជាក់ថា ការប្រកួតជម្រុះវគ្គ Play-off បាល់ទាត់នារីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករវាងកូរ៉េខាងជើងជាមួយជប៉៉ុនកាលពីខែមុន បានផ្លាស់ប្តូរកីឡដ្ឋានប្រកួតពីរដ្ឋធានីព្យុងយ៉ាង ទៅកាន់ទឹកដីកណ្ដាលនៅឯប្រទេសអារ៉ាប៊ីសាអូឌីត។ ការផ្លាស់ប្តូរទីតាំងប្រកួតនេះធ្វើឡើង បន្ទាប់ពី JFA បានស្នើឱ្យមន្ត្រីនៃសហព័ន្ធបាល់ទាត់អាស៊ី (AFC) ប្តូរទឹកដីនៃការប្រកួតនេះចេញពីទីក្រុងព្យុងយ៉ាងដោយផ្អែកលើកង្វះតម្លាភាពប្រតិបត្តិការប្រកួត និងកង្វះជើងហោះហើរ ក្នុងចំណោមបញ្ហាផ្សេងៗមួយចំនួនទៀត។

សមាគមបាល់ទាត់ជប៉ុនបញ្ជាក់ថា ក្រុមជម្រើសជាតិជប៉ុនត្រូវបានជូនដំណឹងថា ការប្រកួតនៅថ្ងៃទី២៦ ខែមីនា នឹងធ្វើឡើងជាធម្មតានៅឯកីឡដ្ឋាន គីម អ៉ីលសុង ដែលផ្ទុកទស្សនិកជនបានចំនួន ៥០,០០០នាក់។ យ៉ាងណាមិញ មុននឹងប៉ះគ្នានៅទឹកដីទីក្រុងព្យុងយ៉ាង ក្រុមជម្រើសជាតិជប៉ុនក៏គ្រោងស្វាគមន៍ក្រុមជម្រើសជាតិកូរ៉េខាងជើងមុនផងដែរ នៅថ្ងៃទី២១ ខែមីនា នៅកីឡដ្ឋានជាតិរបស់ជប៉ុនដែលអាចផ្ទុកទស្សនិកជនបានជាង ៨ម៉ឺននាក់។ 

គួររំឮកថា ក្រុមជម្រើសជាតិអាស៊ីទាំងពីរនេះក៏ធ្លាប់ជួបគ្នាវគ្គជម្រុះ World Cup 2014 កាលពីឆ្នាំ២០១១ កន្លងទៅផងដែរ ដោយកាលណោះក្រុមជម្រើសជាតិកូរ៉េខាងជើង ឈ្នះជម្រើសជាតិជប៉ុន ១-០ នៅលើវាលស្មៅនៃកីឡដ្ឋាន គីម អ៉ីលសុង (Kim Il Sung Stadium) នេះដូចគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក