ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍ទឹកជំនន់ និងបាក់ដីនៅឥណ្ឌូនេស៊ី បន្តកើនឡើងដល់ ២៦នាក់

ឥណ្ឌូណេស៊ី៖ អាជ្ញាធរបានឱ្យដឹងនៅថ្ងៃទី១១ ខែមីនានេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការរអិលបាក់ដីនៅលើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ២៦នាក់ហើយ ខណៈមនុស្សយ៉ាងតិច ១១នាក់នៅតែបន្តបាត់ខ្លួន។  គួរបញ្ជាក់ថា ហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ  ដែលបានបង្កឱ្យមានគ្រោះមហន្តរាយនៅក្នុងខេត្តស៊ូម៉ាត្រាខាងលិច ដោយទឹកទន្លេបានជន់ជោរខ្លាំង និងហេតុការណ៍បាក់ច្រាំងបានបង្កឱ្យមានការខូចខាតផ្ទះសម្បែងជាច្រើនខ្នង។ 

បើតាមប្រភពពីមន្រ្តីនៃភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយនៃកោះស៊ូម៉ាត្រាខាងលិចបានឱ្យដឹងថា គ្រាន់តែនៅក្នុងស្រុក Pesisir Selatan មួយប៉ុណ្ណោះ មានមនុស្សចំនួន ២៣នាក់បានស្លាប់ និងមានមនុស្ស ៦នាក់នៅកំពុងបន្តបាត់ខ្លួន។ បន្ថែមពីនេះ សាកសពចំនួន ៣នាក់ទៀតត្រូវបានគេរកឃើញនៅស្រុក Padang Pariaman ដែលជាទីតាំងរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។ 

គិតត្រឹមថ្ងៃចន្ទនេះ ក្រុមអ្នកជួយសង្គ្រោះអាចចូលទៅកាន់ទីតាំងរងគ្រោះខ្លាំងបំផុតបានហើយ បន្ថែមពីលើនេះក្រុមសង្គ្រោះក៏បានធ្វើសកម្មភាពចែកចាយជំនួយដល់ជនរងគ្រោះដែលបានជម្លៀសខ្លួន និងផ្តល់សម្ភារៈសំខាន់ៗមួយចំនួនដូចជាតង់, ថ្នាំពេទ្យ និងអាហារមួយចំនួនផងដែរ។ គ្រោះមហន្តរាយនេះក៏បានបំផ្លិចបំផ្លាញលំនៅដ្ឋានរបស់ប្រជាជនរាប់រយខ្នង ស្ពាន វិហារឥស្លាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងៗជាច្រើនទៀត។ 

គួរឱ្យដឹងដែរថា ភូមិសាស្រ្តឥណ្ឌូណេស៊ី ងាយនឹងកើតមានការបាក់ដីក្នុងរដូវវស្សា ហើយគ្រោះធម្មជាតិកាន់តែធ្ងន់ធ្ងរទៅៗជារៀងរាល់ឆ្នាំ ដែលទីតាំងមួយចំនួនបណ្ដាលឱ្យមានការខូចខាតព្រៃឈើយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរជាច្រើនកន្លែងនៅតំបន់មួយចំនួននៃប្រទេសប្រជុំកោះមួយនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក