ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសស្វាគមន៍ជានិច្ចនូវការវិលត្រឡប់របស់ក្លិបវិសាខា

កីឡា៖ នៅក្នុងសន្និសីទមួយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នេះ តំណាងរបស់សហព័ន្ធបានបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធ ព្រមជាមួយសមាជិកទាំងអស់នៃលីគបាល់ទាត់កម្ពុជា នៅតែបង្ហាញជំហរស្វាគមន៍ជានិច្ចចំពោះការត្រឡប់មកវិញនៃក្លិបបាល់ទាត់វិសាខា។ 

នៅក្នុងសន្និសីទដែលធ្វើឡើងនៅឯពហុកីឡដ្ឋានជាតិ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាថ្លែងថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគ្រប់ក្លិបទាំងអស់ជាសមាជិក នឹងស្វាគមន៍ជានិច្ចចំពោះការត្រឡប់មកវិញ ប្រសិនបើថ្នាក់ដឹកនាំនៃក្លិបបាល់ទាត់វិសាខាផ្ទាល់សម្រេចត្រឡប់ចូលរួមការប្រកួតប្រជែងក្នុងពានរង្វាន់បាល់ទាត់ក្នុងស្រុកឡើងវិញ។ យ៉ាងណាក្ដី លោក កែវ សារ៉េត បានបញ្ជាក់ថា ការវិលត្រឡប់មកចូលរួមប្រកួតប្រជែងឡើងវិញនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវផ្អែកតាមនីតិវិធីរបស់សមាគមបាល់ទាត់អន្តរជាតិ (FIFA) ព្រមទាំងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ត្បិតថាការប្រកាសដកខ្លួនរបស់ក្លិបវិសាខាត្រូវបានទទួលដឹងដោយស្ថាប័នអន្តរជាតិទាំងពីរនេះរួចហើយ។ 

សូមបញ្ជាក់ថា ក្លិបបាល់ទាត់វិសាខាបានប្រកាសដកខ្លួនចេញពីពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យ៉ាងគួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៨ ខែមីនាកន្លងទៅ។ ការប្រកាសដកខ្លួននេះត្រូវបានគេដឹងថាទំនងជាកើតឡើងក្រោយមានការតវ៉ាយ៉ាងចម្រូងចម្រាស់លើការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលនៃការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រជើងទី១ ទល់នឹងក្លិបភ្នំពេញក្រោន កាលពីថ្ងៃទី៦ ខែមីនាកន្លងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក