ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តម្លៃសាំងធ្លាក់ចុះមកត្រឹម ៤,២៥០រៀល, ម៉ាស៊ូតមក ៤,១៥០រៀល

ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤៖ ក្នុងចំណាត់ការមួយដើម្បីបន្ធូរបន្ថយបន្ទុកប្រជាពលរដ្ឋ ក្រសួងពាណិជ្ជកម្មបានប្រកាសនៅថ្ងៃនេះថា តម្លៃប្រេងសាំង និងម៉ាស៊ូត នឹងធ្លាក់ចុះ៥០រៀលក្នុងមួយលីត្រ ក្នុងរយៈពេល១០ថ្ងៃខាងមុខ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ ប្រេងសាំងឥឡូវនេះនឹងមានតម្លៃ ៤,២៥៩រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតនឹងមានតម្លៃ ៤,១៥០រៀលក្នុងមួយលីត្រ។

បើយោងតាមសេចក្តីប្រកាសនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុលើប្រជាពលរដ្ឋ។ រដ្ឋាភិបាលបានត្រៀមថវិកាចំនួន ៦.៥លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភធនលើការកាត់បន្ថយថ្លៃប្រេងឥន្ធនៈ ដោយបន្តគោលនយោបាយដែលបានផ្តួចផ្តើមក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ការកាត់បន្ថយតម្លៃប្រេងឥន្ធនៈត្រូវបានគេរំពឹងថានឹងផ្តល់ភាពធូរស្រាលដល់អ្នកប្រើប្រាស់ និងរួមចំណែកដល់ស្ថិរភាពនៃថ្លៃរស់នៅ។ ចំណាត់ការនេះកើតឡើងចំពេលមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងជួយដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក