ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាប្រកាសពីកាលបរិច្ឆេទចាប់ផ្តើមខែបួសរ៉ាម៉ាឌន ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា  បានប្រកាសជម្រាបជូនដំណឹងដល់គណៈអ៊ីមុំា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីម៉ាំម៉ាស្ជិទ គ្រូបង្រៀនខ្មែរឥស្លាម និងប្រជាពលរដ្ឋសាសនិកឥស្លាមទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបអំពីការកំណត់កាលបរិច្ឆេទចូលបួសរ៉ាម៉ាឌន សម្រាប់ឆ្នាំ២០២៤។ 

បើតាមប្រភពព័ត៌មាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកឧកញ៉ា សុះ កំរ៉ី ជាចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានបញ្ជាក់ថា ការចូលបួសរ៉ាម៉ាឌនរបស់សាសនិកឥស្លាមកម្ពុជា នឹងចាប់ផ្តើមនៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ 

សូមបញ្ជាក់ថា ពិធីបុណ្បបួសដែលសាសនិកខ្មែរឥស្លាមតែងតែប្រារព្ធធ្វើឡើងនៅខែរ៉ាម៉ាឌនជារៀងរាល់ឆ្នាំ ដែលជាតម្រូវឱ្យសាសនិករបស់ខ្លួនកាន់នូវតំណមយ៉ាងតឹងរ៉ឹង។ គួរឱ្យដឹងផងដែរថា ពិធីបុណ្យ រ៉ាម៉ាឌន ដែលគេនិយមហៅថាជា ខែបួស គឺជាពេលដែលសាសនិកឥស្លាមត្រូវអត់ធ្មត់មិនទទួលទានអាហារ និងមិនផឹកទឹកអស់រយៈកាលជាង១០ម៉ោងក្នុងមួយថ្ងៃៗ ចាប់ពីពេលជិតភ្លឺ (មុនថ្ងៃរះ) រហូតទល់ពេលល្ងាច (ក្រោយពេលថ្ងៃលិច)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក